យោងតាមការចុះផ្សាយកាលពីថ្ងៃម្សិលមិញ Facebook បានប្រកាសពីការដាក់សម្ពាធលើប្រទេស ២ ក្នុងតំបន់អាស៊ីមានប្រទេសស្រីលង្កានិងមីយ៉ាន់ម៉ា ដែលបង្កនៅបញ្ហាជម្លោះទាស់ទែងគ្នាតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។
នៅស្រីលង្កាបានមានការចែកចាយនៅមាតិកាជាច្រើនទាក់ទិនអំពើហិង្សាប្រឆាំងនឹងសាសនាមូស្លីម ជាហេតុធ្វើឲ្យ Facebook សម្រេចដាក់កំហិតលើចំនួននៃការបញ្ជូនសារ (Forward) របស់អ្នកប្រើប្រាស់ ដែលការកែប្រែនេះក្រុមហ៊ុនក៏ធ្លាប់ធ្វើលើកម្មវិធី WhatsApp កាលពីពេលកន្លងទៅ។ តាមរយៈការកំណត់ថ្មីអ្នកប្រើប្រាស់អាច Forward មាតិកានោះម្តងបាន ៥ លើកគត់។
រីឯប្រទេសមីយ៉ាន់ម៉ាក្រុមជនជាតិភាគតិច Rohingya បានប្រមែប្រមូលគ្នាធ្វើវិហេថការ ដោយតាមគោលការណ៍ថ្មីរបស់ Facebook ក៏នឹងកាត់បន្ថយចំនួនអ្នកដែលបានឃើញនៅការចែកចាយមាតិកាខុសស្តង់ដារក្នុងប្រទេសនោះ។
ជាងនេះក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនៅតែបន្តបិទចោលរាល់គណនីដែលធ្វើការផ្សព្វផ្សាយអំពើហិង្សា។ តាមរយៈសេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ “កាត់បន្ថយការចែកចាយមាតិកាទាំងនេះ គឺជាមធ្យោបាយមួយផ្សេងទៀតដែលជួយឲ្យយើងប្រឆាំងទៅបាននូវការចែកចាយមាតិកានិងសកម្មភាពដ៏គួរឲ្យស្អប់”៕
ដក់ស្រង់ពី Sabay.com ដោយ ៖ សុខជា