ព្រៃវែងៈ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ប្ដីប្រពន្ធ១គូ ត្រូវបានសមត្ថកិច្ចខេត្តព្រៃវែង ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ចាត់ការតាមច្បាប់ បន្ទាប់ពីអ្នកទាំងកឹបកេងបន្លំលួចយកលុយជាង១១ម៉ឺនដុល្លារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាខេត្តព្រៃវែង នៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ជនសង្ស័យជាប្រពន្ធឈ្មោ សោម អង្គា អាយុ២៨ឆ្នាំ ប្រធានហិរញ្ញឹក AMK ប្ដីឈ្មោះ សុខ សុភារ៉ា អាយុ៣០ឆ្នាំ មុខរបរលក់គ្រឿងម៉ាស៊ីននៅភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួយ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ប៉ុក គង្គារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ជាប្រធានសាខា AMK ខេត្តព្រៃវែង។
ជនសង្ស័យជាប្តី ចាញ់ល្បែងនៅភ្នំពេញអស់លុយ ហើយក៏បែកគំនិតឲ្យប្រពន្ធខ្លួន ដែលធ្វើការនៅ AMK ជាប្រធានហិរញ្ញឹកផងនោះ លួចកឹបកេងយកលុយបានចំនួន ១១៥៤០០ ដុល្លារអាមេរិក ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង៕
ប្រភព៖ Heng Ly