ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ១ទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម មីណូរុ គីអ៊ូឈី ( H.E. Minoru KIUCHI ) អនុរដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន ឯកឧត្ដម ហូរីណូអ៊ូឈី ហីុដេហីុសា ( H.E. HORINOUCHI Hidehisa ) ឯកអគ្គរាជទូតវិសាមញ្ញានិងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក សូហ្គាណូ យូអីុឈី ( Mr. Sugano Yuichi ) ប្រធានJICA ប្រចាំកម្ពុជា លោក គូសុីយ៉ាម៉ា សាតូរុ ( Mr. Kushiyama Satoru ) ប្រធានមន្ទីរបរិស្ថានគីតាគ្យូស៊្សូ ដើម្បីពិភាក្សាការងារពាក់ព័ន្ធការគ្រប់គ្រងសំរាម ការងារដឹកជញ្ជូន ការងារលូប្រឡាយ និងប្រព័ន្ធទឹកសម្អុយ និងការងារអភិរក្សបរិស្ថាន ដើម្បីកែលម្អបរិស្ថាន និងជម្រុញការអភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញ។