ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ១២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ លោក ហ៊ុយ សាវឿន ហៅឌេល ជាសប្បុរជន និងជាប្រធានតំណាងបញ្ជាទិញសម្លៀកបំពាក់ប្រចាំកម្ពុជា និងជាប្រធានគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុន Matalan UK Retailer ប្រចាំកម្ពុជា បានចែកជូននៅសម្ភាៈមួយចំនួនមានដូចជា ខោអាវមួយ ៣០កំប្លេរ វិទ្យុទាក់ទង (អាយគោម) ១២គ្រឿង ទៅដលប្រជាការពារចំនួន៤ភូមិ ដើម្បីលើកទឹកចិត្តដល់ពួកគាត់ ក្នុងការបំរើពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងកម្មវិធីសំណេះសំណាលនិងចែកសម្ភារៈដល់បងប្អូនប្រជាការពារចំនួន៤ភូមិ ក៏មានការចូលរួមពី ឯកឧត្តម សុខ នឿន អគ្គនាយកសន្តិសុខ អេ.ជី.អេស និងលោកជំទាវ លោកវិរៈសេនីយឯក ឈុន គីមធុយ អធិការនគបាល ខណ្ឌព្រែកព្នៅ លោក ហ៊ុយ សាវឿន និងភរិយា លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង លោក វណ្ណ ថា នាយប្រតិបត្តិក្រុមហ៊ុនគ្រួសារអចលទ្រព្យ ព្រមទាំងលោកមេភូមិ អនុភូមិ បងប្អូនប្រជាការពារ ភូមិទាំង៤ភូមិផងដែរ ។
លោក ហ៊ុយ សាវឿន ឌេល បានលើកឡើងថា ការជួយនេះគឺជាទឹកចិត្តរបស់លោកដោយផ្ទាល់ ដើម្បីជា ជួយ ឫក៏ចែករំឡែកការបន្តិចបន្តួចសម្រាប់ បងប្អូនប្រជាការពារ ដូនបងប្អូនត្រូវតែ ប្រឹងប្រែងក្នុង ការបំរើជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ។ លោក ហ៊ុយ សាវឿន ឌេល បានបន្តទៀតថា ប្រជាការពារ គឺជាអ្នកដែលអាចថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋាន ប្រកប ដោយប្រសិទ្ធភាព ព្រោះប្រជាការពារ គឺជាប្រជាពលរដ្ឋដែល រស់នៅដោយផ្ទាល់ជាមួយក្រុមគ្រួសារ នៃបងប្អូនក្នុងភូមិ-ឃុំ-សង្កាត់ ហើយបានដឹងច្បាស់អំពីស្ថានភាព មុខរបរ និងការរស់ ដែលស្ថិតនៅ ជិតបំផុតរបស់ពួគគាត់ផងដែរ ។ លោកបានបញ្ជាក់ទៀតថា មិនថាតែក្នុងមូលដ្ឋានឫ ស្រុកកំណើត របស់លោកនោះទេ គឺលោកតែងតែជួយ បងប្អូនប្រជាការពារនៅបណ្តាខេត្តមួយចំនួន ដូចជាពិសេស នៅខេត្តកំពង់ធំ ។
លោកវរៈសេនីយ៍ឯក ឈុន គីមធុយ បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់លោក ហ៊ុយ សាវឿន ឌេល ដែរបានលើកទឹកចិត្តដល់ប្រជាការពារទាំងអស់ និងធ្វើការគាំនូវសកម្មភាពដ៏ប្រសើរ ក្នុងឆន្ទះរួមគ្នាអភិវឌ្ឍន៍ និងការថែរក្សាសន្តិភាពក្រោមការ ដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា និងសូមឱ្យប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តន៍គោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព ក្នុងមូលដ្ឋានជារៀងរហូត។ ជាមួយគ្នានេះប្រជាការពារ បានរួមចំ ណែកផ្តល់នូវដំណឹងមិនប្រក្រតីដែលបាន កើតឡើងក្នុងមូលដ្ឋានមានដូចជា៖ បទល្មើសគ្រឿងងញៀន ក្មេងទំនើង ដែលធ្វើសមត្ថកិច្ចកំណត់មុខសញ្ញា និងបង្ក្រាបបានជាបន្តបន្ទាប់ផងដែរ។
ជាមួយគ្នានេះ លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង និងក្រុមប្រជាការពារក៏បានសម្តែងក្តីរីករាយ ដោយលោកបានលើកឡើងថា បើទោះបីជាពួកគាត់មិនមានប្រាក់ខែក្តី ប៉ុន្តែពួកនៅតែពេញចិត្តស្ម័គ្រ ចិត្ត ការពារសន្តិសុខ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដើម្បីឱ្យប្រជាពលរដ្ឋ នៅក្នុងភូមិរស់នៅដោយ មិនព្រួយបារម្ភណ៍ ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការចាត់តាំងចលនាការពាសន្តិសុខមាតុភូមិ ឬហៅថាប្រជាការពារ ក្នុង គោលដៅពង្រឹងវិធានការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងធ្វើការ អនុវត្តគោលនយោបាយភូមិមានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពកើនឡើងទ្វេរដង ជាពិសេស គឺបំផុស នូវស្មារតីស្រឡាញ់ជាតិ មាតុភូមិ របស់ពលរដ្ឋគ្រប់រូបឱ្យចេះសាមគ្គី និងមានមនសិការខ្ពស់ ក្នុងសកម្ម ភាពចូលរួមអភិវឌ្ឍន៍ និងថែរក្សាសន្តិសុខក្នុងមូលដ្ឋាន រៀងៗខ្លួន។
សូមបញ្ជាក់ផងដែរ សម្ភារៈចែកជូនដល់ប្រជាការពារមានដូចជា អាយគោចំនួន១០គ្រឿង និងសម្លៀក បំពាក់ចំនួន៣០កំប្លេរ ដល់ភូមិចំនួន៤ មានដូចជា ភូមិកាន់ទ្រុង ត្រពាំងរនាម កោះរងៀង ព្រៃស្វាយ បន្ថែមទៀតដែរថា នៅក្នុងទឹកដីនៃសង្កាត់ពន្សាំងគឺមានភូមិចំនួន២៤ភូមិ ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៕