Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រដ្ឋបាលរាជធានី បានចេញសេចក្តីជូនដំណឹងស្តីពីការជីកផ្លូវកប់បណ្តាញខ្សែកាបអគ្គិសនី តភ្ជាប់ពីអនុស្ថានីយ៍អូរបែកក្អម GIS NCC មកអនុស្ថានីយ៍ GS1 ទួលសង្កែ

ព័ត៌មាន

រដ្ឋបាលរាជធានី បានចេញសេចក្តីជូនដំណឹងស្តីពីការជីកផ្លូវកប់បណ្តាញខ្សែកាបអគ្គិសនី តភ្ជាប់ពីអនុស្ថានីយ៍អូរបែកក្អម GIS NCC មកអនុស្ថានីយ៍ GS1 ទួលសង្កែ

By NCN Daily

July 03, 2019

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការជីកផ្លូវកប់បណ្តាញខ្សែកាបអគ្គិសនី តភ្ជាប់ពីអនុស្ថានីយ៍អូរបែកក្អម GIS NCC មកអនុស្ថានីយ៍ GS1 ទួលសង្កែ ខណ្ឌឬស្សីកែវ។

សេចក្តីជូនដំណឹងបានឲ្យដឹងថា ដោយសារកំណើននៃការអភិវឌ្ឍ ក្នុងរាជធានីភ្នំពេញ និងដោយមានតម្រូវការចាំបាច់ នៃការប្រើប្រាស់ថាមពលអគ្គិសនី កើនឡើងយ៉ាងខ្លាំងក្លានោះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតជូនអគ្គិសនីកម្ពុជា សហការជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរ ជាតិ នៃប្រទេសជប៉ុន (JICA) ជីកផ្លូវកប់បណ្តាញខ្សែកាបអគ្គិសនី ដើម្បីតភ្ជាប់ខ្សែកាបអគ្គិសនី ពីអនុស្ថានីយ៍អូរបែកក្អម GIS NCC មកអនុស្ថានីយ៍ GS1 ទួលសង្កែ។