ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានប្រកាសចូលកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ ជូនលោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ចូលកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ រួមទាំងបំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយ៤)ផងដែរ ។
លោក យន្ត មីន ក្រោយបានស្នើរសម្តេចតេជោ ហ៊ុន សែន លាលែងចេញពីតំណែង បន្ទាប់ពីមានកំហុសរដ្ឋបាល ធ្វើអោយកើតមានឧបទ្ទវហេតុបាក់រលំអគារគ្មានច្បាប់កម្ពស់៧ជាន់ បណ្តាលអោយស្លាប់មនុស្សចំនួន២៨នាក់និងរងរបួសចំនួន២៦នាក់