Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រដ្ឋសភានឹងកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មកឆ្លើយនូវសំណួរដែលមានការពាក់ព័ន្ធនឹង វិស័យយុត្តិធម៌

ព័ត៌មាន

រដ្ឋសភានឹងកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មកឆ្លើយនូវសំណួរដែលមានការពាក់ព័ន្ធនឹង វិស័យយុត្តិធម៌

By NCN Daily

July 03, 2019

តាមរយៈកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះបានកំណត់យក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ស្អែក បន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ នឹងកោះ អញ្ជើញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺឯកឧត្តម អង្គ វង្សវឌ្ឍនា តាមរយៈការស្នើរសុំពីឯកឧត្តមកិក្តិនិតិកោសលបណ្ឌិត ប៉ែនបញ្ញា ប្រធានក្រុមតំណាងរាស្រ្ដ ទី៦នៃរដ្ឋសភា ដើម្បីមកឆ្លើយនូវសំណួរនានារបស់ក្រុមអ្នកតំណាងរាស្ត្រជុំវិញវិស័យយុត្តិធម៌ ដែលបានអនុវត្តន៍នាពេលកន្លងមក​ក្នុងការបំពេញការងារផ្ដល់យុត្តិធម៌ដល់សង្គម និងប្រជាពលរដ្ឋ។

ឯកឧត្តម ឈាង វុន បានបន្ថែមថា រដ្ឋសភាចង់ឱ្យក្រសួងយុត្តិធម៌រៀបចំឱ្យមានឡើងវិញនូវការ សម្របសម្រួល ដើម្បីដោះស្រាយជម្លោះនៅក្រៅប្រព័ន្ធតុលាការ ដូចកាលពីសម័យរដ្ឋកម្ពុជា ព្រោះថា ការប្រើប្រាស់យន្តការដើម្បីដោះស្រាយបញ្ហា របស់គូរជម្លោះនៅក្រៅប្រព័ន្ធតុលាការនេះ បានជួយច្រើន ណាស់ដល់ការងាររបស់តុលាការ ហើយគូរជម្លោះទៀតសោតក៏មានផលចំណេញច្រើន គឺចំណេញ ទាំងពេលវេលា និងចំណេញទាំងការចំណាយផ្សេងៗនោះប្រសិនបើពួកគេមិនត្រូវឡើងតុលាការ។ ជាមួយគ្នានេះឯកឧត្តម ឈាង វុន បានស្នើដល់ស្ថាប័នតុលាការឱ្យពន្លឿននូវការកាត់ក្តីនានាគ្រប់ សំណុំរឿងឱ្យបានឆាប់ ដើម្បីចៀសវាងការគរសំណុំរឿងកាន់តែច្រើនទៅៗ ហើយបន្ថែមពីលើនេះក្នុង នាមជាអ្នកតំណាងរាស្ត្រ ឯកឧត្តមក៏បានសុំឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រសិនបើមាន បញ្ហាពាក់ព័ន្ធនឹងវិស័យយុត្តិធម៌នេះ សូមមេត្តាជម្រាបដំណឹងមកអ្នកតំណាងរាស្ត្រនៅតាមមណ្ឌលរបស់ខ្លួនដើម្បីស្ថាប័នរដ្ឋសភាជួយរកដំណោះស្រាយជូន។

គួរបញ្ជាក់ថា៖ បន្ទាប់ពីមានការស្នើរសុំឲ្យរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌មកឆ្លើយបំភ្លឺ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៍មានគម្រោងនឹងអញ្ជើញរដ្ឋមន្រ្ដី នៅតាមក្រសួងផ្សេងៗទៀត​ដែលជាស្ថាបនរបស់រដ្ឋាភិបាល មកឆ្លើយនូវសំណួររបស់ក្រុមអ្នកតំណាងរាស្រ្ដផងដែរ នូវអ្វីដែលជាចម្ងល់ និងបញ្ហាដែលមានការពាក់ព័ន្ធ ហើយការអញ្ជើញនេះដែរ គឺផ្អែកទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៩៦ដែលបានកំណត់ថា សមាជិករដ្ឋសភាអាចស្នើសុំ ឲ្យរដ្ឋមន្រ្ដីចូលមកបំភ្លឺក្រុមតំណាងរាស្រ្ដបាន រាល់បញ្ហាណាដែលមានការពាក់ព័ន្ធ៕