ខេត្តព្រះសីហនុ ៖ សំណង់ឃ្លាំងធំ សង់ពីដែកប្រកស័ង្កសី មួយកន្លែង របស់អាជីវករជនជាតិចិន ដែលកំពុងសាងសង់ ស្ថិតនៅតាមផ្លូវបេតុងចុះពីចំណោតលោកយាយម៉ៅ ទៅភូមិថ្មី ក្នុងសង្កាត់លេខ៣ក្រុ ងព្រះសីហនុ ត្រូវបានបាក់រលំរាបដល់ដី កាលពីថ្ងៃត្រង់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ2019 ។
សូមបញ្ជាក់ថា ហេតុការណ៍បាក់រលំសំណង់ឃ្លាំងសង់ពីដែករបស់ជនជាតិចិននេះ មិនទាន់មានប្រភពច្បាស់លាស់ថា បណ្តាលមកពីមូលហេតុអ្វីនៅឡើយ តែយ៉ាងណា តាមព័ត៌មានជំហានដំបូងដែលទទួលបាន ពុំមានមនុស្សណាម្នាក់រងរបួសទេ។ ព័ត៌មានលម្អិតយ៉ាងណាទៀត នឹងផ្សាយជូននៅពេលក្រោយ៕