Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
លួច​កាច់ក​ម៉ូតូគេ ពេលចាប់បាន ឆ្លើយថា ព្រោះ​អត់​លុយ​បង់​សាលាអោយ​កូន ទើបធ្វើបែបនេះ

ព័ត៌មាន

លួច​កាច់ក​ម៉ូតូគេ ពេលចាប់បាន ឆ្លើយថា ព្រោះ​អត់​លុយ​បង់​សាលាអោយ​កូន ទើបធ្វើបែបនេះ

By NCN Daily

July 06, 2019

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោរ​.​ក​ម៉ូតូ​១​គ្រឿង​ដែល​ម្ចាស់​ចត​ទុក​មុខ​ផ្ទះ​បាន​សម្រេច ហើយ​ជិះ​រត់គេច​ខ្លួន​ប៉ុន្តែ​ក្រោយ​ពេល​ដឹង​បាត់​ម៉ូតូ​ភ្លាម​ម្ចាស់​បាន​ប្ដឹង​នគរបាល​ខណ្ឌដង្កោ​ភ្លាម​ដែរ​ទើប​កម្លាំង​តាម​រហូត​ចាប់ខ្លួន​បាន ។

ជនសង្ស័យ​ជា​មុខសញ្ញា​លួច​កាច់ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ក្រោយ​ពី​ចាប់ខ្លួន​បាន ស្រាប់តែ​ជនសង្ស័យ​បែរជា​ឆ្លើយ​ដោះសា​រថា មូលហេតុ​ដែល​ខ្លួន​ប្រព្រឹត្ត​នេះ គឺ​ដោយសារ​ជីវភាព​ខ្វះខាត ពិសេស​អត់​លុយ​បង់ថ្លៃ​សាលា​កូន ។

ករណី​ចោរ​កាច់ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៥១ ផ្លូវ​២០A ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ទៀន ខណ្ឌដង្កោ ។ លុះ​ក្រោយ​ពី​ធ្វើ​សកម្មភាព​បាន​សម្រេច​ហើយ ជនសង្ស័យ​បាន​ព្យាយាម​ជិះ​គេចខ្លួន​រហូត​ដល់​ត្រង់​ចំណុច​ច្រមុះជ្រូក​វត្ត​ហា ផ្លូវ​៥០​ម៉ែត្រ សង្កាត់​ដង្កោ ខណ្ឌដង្កោ ទើប​សមត្ថកិច្ច​ប្រដេញ​តាម​ទាន់​និង​ចាប់​ឃាត់ខ្លួន​បាន ។​

សូម​ជម្រាប​ថា ជនសង្ស័យ​ឈ្មោះ សុខ ឆេ​ង អាយុ​៤៥​ឆ្នាំ មុខ​រត់​កង់​បី មុខ​ដដែល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​ច្រើន​លើកច្រើន​សារ​មក​ហើយ លុះ​ពេល​ចេញ​មក​វិញ​នៅ​តែ​ប្រកប​មុខរបរ​ដដែល​ទៀត ៕