Apple ជាក្រុមហ៊ុនបច្ចេកវិទ្យាល្បីបំផុត ហេតុនេះមិនមានអ្វីភ្ញាក់ផ្អើលនោះទេ ពេលដឹងថាចង់ចូលធ្វើការនៅក្រុមហ៊ុននេះមិនមែនជារឿងងាយស្រួលនោះ។ តាមរយៈវិបសាយ Glassdoor គេដឹងថាខាងក្រោមនេះជាសំនួរមហាពិបាកដែល Apple តែងបានសួរដល់បេក្ខភាពមកសម្ភាសន៍ការងារ ៖
១. “តើអគារ Empire State មានកម្ពស់ប៉ុន្មាន?” – បេក្ខភាពផ្នែកប្រឹក្សាដំណោះស្រាយ
២. “តើអ្នកចង់ក្លាយជាវីរបុរសអ្វី និងមូលហេតុអ្វី?” – បេក្ខភាពលក់រាយ
៣. “ចូរបកស្រាយអំពី RAM ដល់ក្មេងវ័យ ៥ ឆ្នាំឲ្យបានយល់” – បេក្ខភាពផ្នែកបច្ចេកទេសនៅហាង Apple
៤. “ចូរគូររូបផ្នែកគ្រឿងខាងក្នុងនៃ iPhone” – បេក្ខភាពផ្នែកឌីហ្សាញ Hardware
៥. “ប្រាប់ពីវិធី ៥ ដើម្បីវាស់មើលថាប្រេងសាំងក្នុងរថយន្តមួយមានចំនួនប៉ុន្មានលីត្រ” – បេក្ខភាពវិស្វករ Hardware
៦. “ប្រសិនមានពងមាន់ពីរគ្រាប់ ហើយអ្នកចង់គិតពីវិធីទម្លាក់វាពីកម្ពស់អគារប៉ុន្មានជាន់ទើបមិនបែក តើអ្នកនឹងធ្វើបែបណា? អ្វីជាដំណោះស្រាយល្អបំផុត?” – បេក្ខភាពវិស្វករ Software
៧. “តើអ្នកអាចគិតឃើញតម្លៃរបស់ប៊ិចនេះបានដោយវិធីណា?” – បេក្ខភាពអ្នកចាត់ការផ្នែកផ្គត់ផ្គង់សកល
៨. “ពណ៌នាពីបញ្ហាគួរចាប់អារម្មណ៍មួយ រួចរកដំណោះស្រាយនៃបញ្ហានោះ” – បេក្ខភាពវិស្វករ Software
៩. “ឧទាហរណ៍ថាអ្នកកំពុងដោះស្រាយជាមួយអតិថិជនម្នាក់កំពុងមានអារម្មណ៍ខឹងខ្លាំង ដោយបានរង់ចាំសុំជំនួយ ២០ នាទីមកហើយ។ អតិថិជននោះនិយាយថានឹងទៅហាង Best Buy ឬ Microsoft ដើម្បីទិញកុំព្យូទ័រដែលខ្លួនចង់បានវិញ។ ចូរដោះស្រាយបញ្ហានេះ។” – បេក្ខភាពអ្នកឯកទេស
១០. “តើអ្នកឆ្លាតទេ?” បេក្ខភាពវិស្វករសាងសង់