Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ជនជាតិចិន ប្រុសស្រីចំនួន១១នាក់ ស្បថចូលសញ្ជាតិខ្មែរ នៅតុលាការកំពូល

ព័ត៌មាន

ជនជាតិចិន ប្រុសស្រីចំនួន១១នាក់ ស្បថចូលសញ្ជាតិខ្មែរ នៅតុលាការកំពូល

By NCN Daily

July 08, 2019

ភ្នំពេញ៖ ជនបរទេសចំនួន ១១នាក់ ដែលភាគច្រើនជាជនជាតិចិន ត្រូវបានព្រះរាជអនុញ្ញាតឲ្យចូលទៅកាន់ទីកន្លែងសម្បថ ដើម្បីបានធ្វើពាក្យស្បថ ចូលជាសញ្ជាតិខ្មែរ។ ការអនុញ្ញាតឲ្យចូលស្បថនេះ បានធ្វើឡើងបន្ទាប់ពីជនបរទេសទាំង ១១នាក់ បានបំពេញនូវលក្ខណ:សម្បត្តិ នៃច្បាប់កម្ពុជាបានកំណត់បានយ៉ាងត្រឹមត្រូវ។

ពិធីសម្បថឲ្យចូលសញ្ជាតិខ្មែរនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែក្កកដា ឆ្នាំ២០១៩ ក្នុងតុលការកំពូល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីលោកបណ្ឌិត ជីវ កេង ប្រធានក្រុមប្រឹក្សាសម្បថ និងជាអនុប្រធានតុលាការកំពូល បន្ទាប់ពីអង្គព្រះមហាក្សត្រទ្រង់សពព្រះរាជហរទ័យ ព្រះប្រទានព្រះរាជ្យក្រឹត្យឲ្យជនបរទេសទាំង ១១រូប បានចូលសញ្ជាតិខ្មែរចាប់ពីថ្ងៃនេះតទៅ។

លោកឧត្តមសេនីយទោ ឱក សំណាង អនុប្រធាននាយកដ្ឋានសញ្ជាតិ នៃក្រសួងមហាផ្ទៃ បានឲ្យបណ្តាញអង្គភាពព័ត៌មាន ដឹងថា ជនបរទេសចំនួន ១១រូប ដែលបានចូលសញ្ជាតិខ្មែរ រួចហើយនេះ បន្ទាប់ពីព្រះមហាក្សត្រខ្មែរ ទ្រង់ព្រះប្រទាន ព្រះរាជក្រឹត្យឲ្យរៀបចំឲ្យធ្វើសម្បថ នៅចំពោះមុខតុលាការកំពូល ដើម្បីបំពេញនីតិសម្បទាជាជនជាតិខ្មែរតាម គោលការណ៍ និងនីតិវិធីកំណត់នៃច្បាប់សញ្ជាតិ។

 

លោកឧត្តមសេនីយទោ ឱក សំណាង បានបញ្ជាក់បន្ថែមថា ការចូលសញ្ជាតិរបស់ជនជាតិទាំង ១១នាក់នេះដែរ ផ្អែកតាមមាត្រា ១៦ មាត្រា ២៧ នៃច្បាប់ស្តីពីសញ្ជាតិ គ្រប់ជនបរទេសដែលបានចូល សញ្ជាតិខ្មែររួចហើយតាមរយៈព្រះរាជក្រឹត្យ ត្រូវតែធ្វើសម្បថនៅចំពោះមុខតុលាការកំពូល។ ព្រះរាជក្រឹត្យផ្តល់សញ្ជាតិខ្មែរត្រូវប្រគល់ជូនសាមីខ្លួន បន្ទាប់ពីធ្វើសម្បថរួច៕