Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មែនក៏អី!!!! នាយកក្រុមហ៊ុន Huawei បានអះអាងថា Hongmeng OS មានសមត្ថភាពដើរលឿនជាង Android ដល់ទៅ ៦០% ប៉ុន្តែ……

ព័ត៌មាន

មែនក៏អី!!!! នាយកក្រុមហ៊ុន Huawei បានអះអាងថា Hongmeng OS មានសមត្ថភាពដើរលឿនជាង Android ដល់ទៅ ៦០% ប៉ុន្តែ……

By NCN Daily

July 08, 2019

បន្ទាប់ពី Google បានដកសិទ្ធប្រើប្រាស់ Android ពី Huawei បានធ្វើឲ្យក្រុមហ៊ុន ស្មាតហ្វូន ចិនមួយនេះ ប្រកាសថាប្រើ OS ផ្ទាល់ខ្លួនជំនួសវិញ ស្របពេលដែល Huawei នៅស្ទាក់ស្ទើររងចាំអាមេរិកដកខ្លួនចេញ ពីបញ្ចីខ្មៅ មេធំ Huawei បានអះអាងថា Hongmeng OS មានសមត្ថភាពដើរលឿនជាង Android ដល់ទៅ ៦០% ប៉ុន្តែនៅស្ទាក់ស្ទើររឿងបង្កើត App Store ផ្ទាល់ខ្លួន ។

លោក​Ren Zhengfei ស្ថាបនិក Huawei បានលើកឡើងថា Huawei បង្កើត OS ផ្ទាល់ខ្លួននេះព្រោះ ចង់រំដោះ ខ្លួនចេញពីការប្រើប្រាស់ Android OS ហើយប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួននេះនឹងដើរលឿនជាង Android ដល់ទៅ ៦០% ។

Hongmeng OS មិនត្រឹមតែប្រើសម្រាប់ស្មាតហ្វូន Huawei ប៉ុណ្ណោះទេ ប៉ុន្តែវានឹងប្រើប្រាស់ លើឧបករណ៍ ផ្សេងទៀតដូចជា នាឡិកាឆ្លាតវៃ ឡាន និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យជាដើម ប៉ុន្តែ Huawei កំពុងមានបញ្ហា រឿងបង្កើត App Store ផ្ទាល់ខ្លួនដើម្បីជំនួស Google’s Play Store នេះបើតាមការចុះផ្សាយរបស់ Cnet។

បច្ចុប្បន្ននេះ Huawei កំពុងធ្វើការលើគម្រោងបង្កើត App Store នេះ ខណៈដែលអ្នកនាំពាក្យ Huawei ថាសព្វ ថ្ងៃ Huawei កំពុងរងចាំ Google និង Window ប៉ុន្តែបើស្ថានការណ៍នៅតែតឹងតែង Huawei មានតែបង្ខំ ចិត្តប្រើ OS ផ្ទាល់ខ្លួនប៉ុណ្ណោះ ។

នៅក្នុងកិច្ចប្រជុំ G20 រវាងលោក Trump និង Xi កន្លងទៅ អាមេរិកសម្រេចចិត្តបើកឲ្យក្រុមហ៊ុនផលិតឈីប អាមេរិករកស៊ីជាមួយ Huawei វិញ និងកំពុងពិចារណាដក Huawei ចេញបញ្ចីខ្មៅរបស់នាយកដ្ឋានពាណិជ្ជ កម្មអាមេរិក ដែលរឿងនេះនឹងលើកយកមកពិភាក្សានៅកិច្ចប្រជុំលើកក្រោយ ។

ប្រសិនបើអាមេរិកព្រមបើផ្លូវឲ្យ Huawei រកស៊ីវិញនោះ Google ច្បាស់ជាផ្តល់សិទ្ធប្រើប្រាស់ Android ទៅ Huawei វិញ ព្រោះ Google កំពុងចរចារជាមួយអាមេរិកដើម្បីរកស៊ីជាមួយ Huawei វិញ ស្របពេលគ្នានេះ Huawei កំពុងជាប់គាំងក្នុងការសម្រេចចិត្តមិនដឹងថាបញ្ចេញ OS ផ្ទាល់ខ្លួនជាផ្លូវការ ឬត្រឡប់ទៅប្រើ Android ។ ដក់ស្រង់ពី Business Cambodai