បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមបានឱ្យដឹងថា អ្នកវិភាគម្នាក់បាននិយាយថាការផ្លាស់ប្តូរដើម្បីអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ ទេសចរណ៍គឺ ជាវិធីថ្មីមួយសម្រាប់ ក្រុមហ៊ុនអចលនទ្រព្យ ដំណើរការបន្ត ដោយសារទីផ្សារលំនៅដ្ឋានបានស្ងប់ស្ងាត់បន្ទាប់ពីការអភិវឌ្ឍដ៏ក្តៅគគុកជាច្រើនឆ្នាំ។
លោកក៏បានលើកឡើងពីរបាយការណ៍មួយរបស់ VinaCapital ដោយនិយាយថាអត្រា កំណើនប្រាក់ ចំណេញរបស់ក្រុមហ៊ុនអចលនទ្រព្យត្រូវបានព្យាករថានឹងធ្លាក់ចុះពី 100 ភាគរយនៅឆ្នាំ 2018 ដល់ 17 ភាគរយនៅឆ្នាំនេះ។
ប៉ុន្តែនៅក្នុងឆ្នាំ 2014-2017 ចំនួនគម្រោងវិនិយោគដែលបានបើកសម្រាប់លក់បានកើនឡើងទ្វេដងក្នុងមួយឆ្នាំដែលនាំមកនូវប្រាក់ចំណេញដល់ក្រុមហ៊ុនអចលនទ្រព្យជាច្រើនឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ស្ថាន ភាពបានផ្លាស់ប្តូរ ហើយក្រុមហ៊ុនអចលនទ្រព្យកំពុងសម្លឹងមើលអចលនទ្រព្យទេសចរណ៍ដើម្បីរក្សា អត្រាកំណើននៃប្រាក់ចំនណញខ្ពស់។
ចំនួនភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសវៀតណាមបានកើនឡើង 13,8% ក្នុងមួយឆ្នាំដែល បង្កើន ល្បឿនបីដងនៃកំណើនរបស់ពិភពលោកនិងបង្កើនទ្វេដងនូវអត្រាកំណើននៃអាស៊ី – ប៉ាស៊ីហ្វិក។ អត្រានេះ បានធ្វើឱ្យប្រទេសវៀតណាមកើនឡើងទ្វេដងនៃចំនួនអ្នកធ្វើដំណើរពី៧លានទៅ១៥លាននាក់ ត្រឹមតែរយះ ពេល៣ឆ្នាំប៉ុណ្ណោះ។
ជាក់ស្ដែង ក្នុងឆ្នាំ 2018 ខេត្តមួយចំនួននៅវៀតណាមទទួលបានភ្ញៀវទេសចរបរទេស 2,8 លាននាក់.កើន ឡើង 13.8 ភាគរយធៀបនឹងឆ្នាំ 2017 ។ តួលេខនេះត្រូវបានរំពឹងថានឹងកើនឡើងដល់ 3 លាននាក់ នៅឆ្នាំ នេះ។
គួរជម្រាបផងដែរថា នាពេលថ្មីៗនេះ Novaland បានប្រកាសអំពីគម្រោងដ៏ធំមួយដែលមានទំហំ 1,000 ហិកតាពោលគឺ Novaword នៅPhan Thiet ។ បន្ទាប់ពីផាន់ថាយនេះ នឹងមានគំរោង NovaWord មួយទៀតនៅ បារាយវ៉ុងតា។ នៅក្នុងឆ្នាំ 2019នេះ Novaland ត្រូវបានគេរំពឹងថានឹងផ្តល់នូវផលិតផលអចលនទ្រព្យក្នុងវិស័យរមណីយដ្ឋានទេសចរណ៍ចំនួន 2.400 ៕ ដក់ស្រង់ពី Business Cambodai