Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មិត្តភក្តិ២នាក់ នាំគ្នាចូលផឹកស៊ីជាមួយគ្នា ក្នុង​ហាង “ស្រីល័ក្ខ 5555” ពេលផឹកស្រវឹង ទាស់សម្ដីក្លាយជាទំនាស់ ទាញដបស្រា វាយបុរសម្នាក់ទៀត ដែលជាមិត្តភក្តិនឹងគ្នា បណ្តាលអោយរងរបួសធ្ងន់

ព័ត៌មាន

មិត្តភក្តិ២នាក់ នាំគ្នាចូលផឹកស៊ីជាមួយគ្នា ក្នុង​ហាង “ស្រីល័ក្ខ 5555” ពេលផឹកស្រវឹង ទាស់សម្ដីក្លាយជាទំនាស់ ទាញដបស្រា វាយបុរសម្នាក់ទៀត ដែលជាមិត្តភក្តិនឹងគ្នា បណ្តាលអោយរងរបួសធ្ងន់

By NCN Daily

July 09, 2019

ភ្នំពេញៈ មិត្តភក្តិ២នាក់ នាំគ្នាចូលផឹកស៊ីជាមួយគ្នា ក្នុង​ហាង “ស្រីល័ក្ខ 5555” ពេលផឹកស្រវឹង ទាស់សម្ដីក្លាយជាទំនាស់ ទាញដបស្រា វាយបុរសម្នាក់ទៀត ដែលជាមិត្តភក្តិនឹងគ្នាបណ្តាលអោយរងរបួសធ្ងន់ ហេតុការណ៍វាយតប់គ្នាបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅចំណុចហាងផឹកស៊ីមួយកន្លែង យីហោ “ស្រីល័ក្ខ 5555” ស្ថិតនៅតាមបណ្តោយផ្លូវ១៥៤ កែងផ្លូវលេខ៥ ស្ថិតក្នុងក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសជិត១០នាក់ ចូលផឹកស៊ីជាមួយគ្នា ក្នុង​ហាង “ស្រីល័ក្ខ 5555” លុះពេលផឹកស្រវឹង ស្រាប់តែទាស់សម្ដីគ្នា រហូតឈានដល់កើ​តមានហិង្សាវាយតប់​គ្នាទៅវិញទៅមក ធ្វើឲ្យបុរសម្នាក់ ទាញដបស្រា វាយបុរសម្នាក់ទៀត ដែលជាមិត្តភក្តិនឹងគ្នា បណ្តាលអោយ រងរបួសធ្ងន់ជិតដាច់សរសៃដៃ បង្កឲ្យមានការភ្ញាក់យ៉ាងខ្លាំងពេញហាងតែម្ដង។ មុនពេល កើតហេតុ ជនរងគ្រោះ និងជនបង្កត្រូវជាមិត្តភក្តិគ្នា ហើយពួកគាត់បាន នាំគ្នាមកផឹកស៊ីនៅ ក្នុងភោជនីយដ្ឋាន 5555 តាំងពីម៉ោង៧ជិត៨យប់ឯណោះ រហូតដល់ម៉ោងកើតហេតុខាងលើ នេះ ជនរងគ្រោះស្រវឹងស្រា ហើយខាងជនបង្កក៏ស្រវឹងស្រាដូចគ្នា បានទាស់ពាក្យសំដីគ្នា រហូតដល់ខាងជន បង្កយកដបស្រាបៀរទៅវាយក្បាលមិត្តភក្តិខ្លួនឯង បណ្តាលឲ្យ​រងរបួសរ រយះដៃស្ទើរតែ ដាច់សរសៃដៃហូរឈាមពេញតុ និងខូចខាតសម្ភារៈក្នុងហាងរាយប៉ាយពេញ ក្នុងហាង ផ្អើលភ្ញៀវរត់ អ្នក​ខ្លះទាំងមិនទាន់គិតលុយស្ទើរតែទាំងអស់។

បន្តិចក្រោយ​មក រថយន្តសង្គ្រោះរបស់គ្លីនិកហុងហាក់ បានមកដល់ដឹកយកជនរងគ្រោះយក ទៅព្យាបាល ខណៈដែលជនរងគ្រោះមិនបានដាក់ពាក្យប្ដឹងនោះទេ សុខចិត្តព្យាបាលរួច ក៏ត្រឡប់ទៅផ្ទះដោយខ្លួនវិញ ពីព្រោះនឹកឃើញថា ជាមិត្តភក្តិនឹងគ្នា រាប់អានគ្នាយូរមកហើយ។

ក្រោយកើតហេតុខាងលើម្ចាស់ហាងគាត់ទាមទារសំណងចំនួន៥០០ដុល្លារ ប៉ុន្តែខាងជនបង្ក មានតែ១១០ដុល្លារតែប៉ុណ្ណោះ ហើយម្ចាស់ក៏យក រួចបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ប្រភព៖Heng Ly