Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សមត្ថកិច្ចចាប់ឃាត់ខ្លួន ជនជាតិចិន ៣នាក់ ករណីនាំបា្រក់ចំនួន៩០ម៉ឺនដុល្លារចូលកម្ពុជាខុសច្បាប់ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ

ព័ត៌មាន

សមត្ថកិច្ចចាប់ឃាត់ខ្លួន ជនជាតិចិន ៣នាក់ ករណីនាំបា្រក់ចំនួន៩០ម៉ឺនដុល្លារចូលកម្ពុជាខុសច្បាប់ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ

By NCN Daily

July 10, 2019

(ភ្នំពេញ)៖ ជនជាតិចិន៣នាក់ ត្រូវបានកម្លាំងការិយាល័យគយ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងនគរបាលអន្ដោប្រវេសន៍ ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិភ្នំពេញ ធ្វើការឃាត់ខ្លួន ករណីនាំលុយចូលមកប្រទេសកម្ពុជាចំនួន៩០ម៉ឺនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ កាលពីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ​។

ជនជាតិចិនខាងលើមាន៖ ឈ្មោះ Huang Canming អាយុ២៧ឆ្នាំ ឈ្មោះ Yang Yongwei អាយុ២៦ឆ្នាំ ពួកគេធ្វើដំណើរចេញពីទីក្រុងហុងកុង ប្រទេសចិន មកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមជើងយន្ដហោះលេខ LQ971។ ចំណែកទី៣ ឈ្មោះZizheng Zhengអាយុ៣២ឆ្នាំ(ជាអ្នកមកចាំទទួលនៅភ្នំពេញ)។​

វត្ថុតាងដកហូតរួមមាន៖ -កាបូបយួរដៃចំនួន៣ -ប្រាក់សរុប ៩០០,០០០ដុល្លារ។

សូមបញ្ជាក់៖ ការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានសម្រេចឃាត់ខ្លួនពួកគេ ដោយសារការនាំចូលក្រដាសប្រាក់ទាំងនេះ មានចំនួនច្រើន មិនមានប្រភពច្បាស់លាស់ រួមទាំងមិនបង្ហាញពីគោលដៅច្បាស់លាស់របស់ប្រាក់៕