Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តម គួច ចំរើន បញ្ជាឲ្យចាប់គ្រឿងចក្រឈូសឆាយប៉ះពាល់ដីប្រជាជន

ព័ត៌មាន

ឯកឧត្តម គួច ចំរើន បញ្ជាឲ្យចាប់គ្រឿងចក្រឈូសឆាយប៉ះពាល់ដីប្រជាជន

By NCN Daily

July 10, 2019

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យមន្ដ្រីជំនាញអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធចុះទៅចាប់គ្រឿងចក្រ ដែលកំពុងឈូសឆាយប៉ះពាល់ផ្ទៃដីប្រជាពលរដ្ឋ នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ យកមករក្សាទុកបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ជាក្រោយ។

ប្រជាពលរដ្ឋឈ្មោះ លី សួរ និង ខូយ ង៉ូវខេង តំណាងឲ្យ១០គ្រួសារ បានដឹងថា ដីដែលត្រូវគេឈូសឆាយប្លន់នោះ ពួកគាត់បានទិញ និងកាន់កាប់តាំងពីឆ្នាំ២០០៧ មកម្ល៉េះ ដោយមានទំហំ៤ហិកតារ ដោយមានការដឹងឮពីអាជ្ញាធរមូលដ្ឋាន និងមានឯកសារត្រឹមត្រូវ។

ក្រោយពីគាត់បានទិញដីនោះ និងនាំគ្នាធ្វើរបង ដើម្បីដាំដំណាំ ចិញ្ចឹមសត្វ និងធ្វើផ្ទះរស់នៅ ស្រាប់តែស្រ្តីឈ្មោះហ៊ឹម សុវណ្ណារី យកគ្រឿងចក្រកាយព័ទ្ធ វាយកម្ទេចរបងរបស់ពួកគាត់ ធ្វើឲ្យគាត់កើតទុក្ខមិនសុខចិត្ត បាននាំគ្នាធ្វើការតវ៉ា និងសុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

លោកគួច ចំរើន បានឲ្យអ្នកសារព័ត៌មានដឹងថា ក្រោយមានករណីនេះកើតឡើង លោកបានបញ្ជាឲ្យអភិបាលស្រុក ស្នងការនគរបាល និងមេបញ្ជាការអាវុធហត្ថ បញ្ជូនកម្លាំងចុះទៅអន្ដរាគមន៍ភ្លាមៗ ដោយធ្វើការទប់ស្កាត់គ្រឿងចក្រជាបណ្ដោះអាសន្ន ជៀសវាងផ្ទុះអំពើហិង្សាកើតឡើងដោយប្រការណាមួយ ហើយតម្រូវឲ្យភាគីទាំង២យកឯកសាររៀងៗខ្លួន មកដាក់លើតុដើម្បីដោះស្រាយតាមផ្លូវច្បាប់ តើនរណាជាម្ចាស់កម្មសិទ្ធិពិតប្រាកដ និងនរណារំលោភបំពាននរណា ទើបចាត់ការតាមផ្លូវច្បាប់ជាក្រោយ៕