Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តម ស ថេត ៖ ដាក់វិធានការត្រូវលុបបំបាត់ម៉ូតូ កែច្នៃបំពង់សុីមុាំង រំខានដល់ពលរដ្ឋ

ព័ត៌មាន

ឯកឧត្តម ស ថេត ៖ ដាក់វិធានការត្រូវលុបបំបាត់ម៉ូតូ កែច្នៃបំពង់សុីមុាំង រំខានដល់ពលរដ្ឋ

By NCN Daily

July 11, 2019

ភ្នំពេញ: អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត ដាក់វិធានការត្រូវលុបបំបាត់ម៉ូតូទាំងឡាយណា ដែលមានគ្រឿងបំពងសំទ្បេងឮខ្លាំង រំខានដល់ពលរដ្ឋ។

ថ្លែងក្នុងពិធីប្រគល់លិខិតបញ្ជាក់ការសិក្សាវគ្គបំប៉នជំនាញ បច្ចេកទេសវិទ្យាសាស្រ្ត និងការគ្រប់គ្រងការស្នាក់នៅជំនាន់ទី៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា ខណ្ឌដូនពេញ ត្រូវមានវិធានការមុនគេ ក្នុងការលុបបំបាត់ម៉ូតូ ដែលបង្កសំទ្បេងរំពងខ្លាំង ជាពិសេសនៅពេលរាត្រី ព្រោះវាពិតជាបានរំខានដល់ពលរដ្ឋ ជាពិសេសចាស់ៗ ដែលពួកគាត់ពិបាកនឹងសម្រាន្តទៅវិញ នៅពេលភ្ញាក់ពីដំណេក។