Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សម្តេចតេជោ៖ ការប្រឌិតព័ត៌មានអាក្រក់ ពីស្ថានភាពសុខភាព របស់សម្តេចនាយករដ្ឋមន្ត្រី ជាការប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ

ព័ត៌មាន

សម្តេចតេជោ៖ ការប្រឌិតព័ត៌មានអាក្រក់ ពីស្ថានភាពសុខភាព របស់សម្តេចនាយករដ្ឋមន្ត្រី ជាការប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ

By NCN Daily

July 12, 2019

ភ្នំពេញ៖ បន្ទាប់ពីមានជនទុច្ចរិតមួយចំនួន នៅលើបណ្តាញសង្គមហ្វេសប៊ុក តែងតែបង្ហោះព័ត៌មានប្រឌិត និងប្រមា​ថមកលើ​អាយុជី​វិតរ​បស់នា​យករដ្ឋម​ន្ត្រីនៃកម្ពុជា មកនោះ នៅថ្ងៃទី១២ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអា​ងថា គណនីហ្វេសប៊ុកទាំ​ងឡាយណា ដែលប្រ​ឌិតព័ត៌​មានអាក្រក់ លើស្ថាន​ភាពសុខ​ភាព របស់​នាយករដ្ឋមន្ត្រី នៅក្នុង​តំណែង នាំឱ្យមា​នការជ្រួ​លច្របល់​មតិសាធារ​ណៈ ប៉ះពាល់​ដល់សន្តិ​សុខជាតិ​ គឺជាកា​រប្រព្រឹ​ត្តនូវប​ទល្មើស​ព្រហ្មទណ្ឌ​។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងកិច្ច​ប្រជុំគណៈ​រដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ។

ឯកឧត្តម ផៃ ស៊ីផាន រ​ដ្ឋម​ន្ត្រីប្រ​តិភូអម​នាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យ​រាជ​រ​ដ្ឋាភិបា​ល បានបញ្ជាក់គោរពជម្រាប​​ជូន​ប​ណ្ដាញ​សារ​ព័ត៌មាន និងប្រិយមិត្ត ថា “កិច្ចប្រជុំពេ​ញអង្គ​​គណៈរដ្ឋ​មន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់​​ខ្ពស់​ស​ម្តេច​អគ្គ​​មហា​​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរា​​ជាណាចក្រ​​កម្ពុជា ប្រសិនបើគណនីហ្វេសប៊ុ​កណា​​មួយ​ប្រ​ឌិ​តបំភ្លៃព័​ត៌មាន (Fake News) ដែលធ្វើឱ្យ​មានកា​រ​ជ្រួលច្រ​​បល់ម​​តិសាធារ​ណៈជាហេ​តុផល​ធ្វើឱ្យប៉ះ​​ពាល់ដ​​ល់សន្តិ​សុ​ខជាតិ ដោយប្រឌិតស្ថានភាពអាក្រ​​ក់ពី​សុ​ខភាព​​របស់នា​​យករ​ដ្ឋមន្រ្តី នៅក្នុងតំណែង គឺជាបទល្មើសព្រហ្ម​ទណ្ឌ​។ រាជ​រដ្ឋាភិបាល និងចាត់វិធានការយ៉ាង​ម៉ឹ​ង​ម៉ាត់​​ចំពោះស​ក​ម្មភា​ព​ឧក្រិដ្ឋ​នេះ”។

សូមបញ្ជាក់ថា កាលពីស​ប្តាហ៍កន្លង​ទៅនេះ គ្រាន់តែសម្តេចតេជោនាយ​ករដ្ឋម​ន្ត្រី អញ្ជើញ​ចេញទៅពិ​និត្យសុខ​ភាព នៅប្រទេសសិង្ហ​បុរី មានក្រុមជនទុច្ចរិ​តលើប​ណ្តាញសង្គ​មបង្ហោះព័​ត៌មានបំ​ភ្លៃការ​ពិត ពាក់ព័​ន្ធសុខភា​ពរបស់ស​ម្តេច។ កា​របង្ហោះសារប្រឌិតរបស់ក្រុមជនទុ​ច្ចរិតនេះ ត្រូវបានគេចាត់ទុកជាការ​ប្រមាថ​ដល់អាយុ​ជីវិត របស់​សម្តេចតេ​ជោនាយ​ករដ្ឋម​ន្ត្រី និងត្រូវបានមើលឃើញថា ​មានចេតនាបង្កឱ្យមានភាព​ចលាច​លនៅក្នុង​ប្រទេស​។

ក្នុងផេកហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ​បានថ្លែងថា​ “ខ្ញុំសូមអរគុណចំពោះជនរួ​មជាតិ​ដែលជូ​នពរដ​ល់ខ្ញុំនិង​បារម្ភអំពីសុ​ខភាពរបស់ខ្ញុំ។ ខ្ញុំសូម​ជម្រាបជូ​នថាបន្ទា​ប់ពីការព្យា​បាលដោ​យយកចិ​ត្តដាក់ពី​សំណាក់គ្រូពេទ្យ ក្នុងច​ន្លោះម៉ោង​២ទៅម៉ោង៣​ទៀបភ្លឺម៉ោង​សឹង្ហបូរី គ្រូពេទ្យ​បានដោះស្រា​យដោយជោ​គជ័យនូ​វក​ន្លែងគ្រេច​ស្មាស្តាំ។ អ្វីដែល​បាត់បង់​គឺគ្រូពេទ្យ​តម្រូវឱ្យ​ខ្ញុំផ្អាក​វាយកូន​គោលមួយ​រយ:ដែលខ្ញុំគោរពតា​មបានយ៉ា​ងស្រួល! ទន្ទឹម​នឹងប្រជា​​ជនច្រើនលើសលប់បន់ស្រន់ឱ្យ​ខ្ញុំឆាប់​ជាសះស្បើយ​ ក៏មាន​ជនមួយ​ក្តាប់តូចលួចចូ​លមកc​omment ឬបង្ហោះតាមFacebook បន់ឲ្យខ្ញុំឆា​ប់ស្លាប់ ឬបង្កើ​តព័ត៌មា​នក្លែងក្លា​យអំពី​ស្ថានភាពជំ​ងឺរបស់​ខ្ញុំទៅវិញ​។ ខ្ញុំសូម​ជូនយោប​ល់ទៅ​អ្នកទាំង​នោះវិញថា​ (ឈប់បានឈប់ទៅ ​) ព្រោះការធ្វើនយោបាយរង់​ចាំឱ្យខ្ញុំ​ស្លាប់ ដើម្បី​ដណ្តើម​អំណាចសូ​មរង់ចាំ​ជាតិក្រោយ​ទៅចុះ ព្រោះយម​រាជមិ​នត្រូវកា​រជីវិត​ខ្ញុំទេ ក្នុងរ​យ:ពេល​មិនតិច​ជាង៤​០ឆ្នាំពេល​ខាងមុខ​ ព្រោះយម​រាជត្រូវ​ការឱ្យខ្ញុំ​នៅបន្ត​បម្រើប្រជា​ជន និងកម្ចាត់ពួក​ក្បត់ជាតិ​ ដើម្បីរ​ក្សាសន្តិភា​ពនិង​ការអ​ភិវឌ្ឍបន្ត​ទៅទៀ​ត៕