ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកំលាំងប្រមូលសំរាម សំអាតទីក្រុង តាមការគ្រោងទុក ដោយឯកឧត្តមបានបង្ហោះសារក្នុងបណ្តាញសង្គម ថា៖ សម្រាមមិនមែន ករណីគួរ អោយស្អប់ខ្ពើមទេ តែអ្នក ចោលសម្រាមផ្តេសផ្តាសជារឿងដែលមិនល្អថ្ងៃនេះយើងជួបជុំគ្នា គោលដៅយើង គឺប្រមូលសម្រាមចេញ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតពាក់ពន្ធ័នឹងសម្រាមសេសសល់នេះ សុំអោយ អ្នកប្រើប្រាស់ សម្រាម ទាំងអស់ត្រូវមានការយល់ដឹងអោយបានច្បាស់អំពីសម្រាម។
ទោះបីជាមានយុទ្ធនាការប្រមូលសម្រាមចេញពីក្រុងព្រះសីហនុថ្ងៃនេះ ប្រាកដណាស់ ថាការគ្រប់គ្រង សម្រាមមិនទាន់បានល្អនៅឡើយទេ តែយើងចាប់ផ្តើមយល់ដឹងអំពីសម្រាមពីពេលនេះតទៅ។ បញ្ហា សម្រាមកំពុងរីកធំហួសពីសមត្ថភាពក្រុមហ៊ុនដឹកជញ្ជូនចេញ តែយ៉ាងណាក៏ដោយយើង ខ្ញុំរួមទាំងមន្ត្រី ពាក់ព័ន្ធនឹងបន្តការខិតខំគ្រប់គ្រងសម្រាមនេះអោយបានច្បាស់លាស់ ដើម្បីរៀបចំផែន ការអោយបានគត់ មុតក្នុងការដឹកជញ្ជូនចេញអោយបានទាន់ អោយបានគ្រប់ចំនួននឹងបរិមាណដែលបានបញ្ជូនចេញ តែក៏សុំ អោយមានកិច្ចសហការគ្នាចូលរួមពីគ្រប់មជ្ឍដ្ឋានទាំងអស់ ក្នុងវេចខ្ជប់ ទុកដាក់សម្រាមអោយ បានត្រឹម ត្រូវ។
បន្ទាប់ពីការជួបជុំ និងការប្រមូលសម្រាមនេះទៅ ខ្ញុំក៏សុំស្នើសុំអ្នកស្ម័គ្រទាំងអស់ចូលរួមនៅទីនេះ បានរួមគ្នាបន្តការអប់រំផ្សព្វផ្សាយអោយបានទូលំទូលាយទៅកាន់បងប្អូន ប្រជាពលរដ្ឋអ្នកបង្កើតសម្រាម នៅទូទាំងក្រុងព្រះសីហនុយើង និងសូមអោយបងប្អូនអ្នកស្មគ្រចិត្តទាំងអស់នៅទីនេះ ធ្វើខ្លួនអោយក្លាយ ទៅជាចលករសំខាន់នៃអ្នកគ្រប់គ្រងសម្រាមនៅទីក្រុងព្រះសីហនុរបស់យើង ដោយខិតខំផ្សព្វផ្សាយ អោយទូលំទូលាយទៅកាន់អ្នកបង្កើតសម្រាមអោយពួកគាត់មានការយល់ដឹង ចូលរួម ដើម្បីយើង មានលទ្ធភាពគ្រប់គ្រងសម្រាមអោយបានល្អ យើងមានលទ្ធភាពថែទាំអនាម័យ បរិស្ថាននៅក្រុង ព្រះសីហនុអោយបានល្អចាប់ពីថ្ងៃនេះតទៅ៕