ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅដល់ពន្ធនាគារព្រៃស កាលពីព្រឹកមិញថ្ងៃទី12 ខែកក្កដា ឆ្នាំ2019 បន្ទាប់ពីពួកគេទាំង02នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួន កាលពីរវេលាម៉ោង៧ និង២០នាទី ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ និងត្រូវបានអាវុធខណ្ឌដង្កោ ប្រដេញចាប់បាន បញ្ជួនទៅកាន់កងរាជអាវុធហត្ថក្រុងភ្នំពេញ កសាងសំណុំរឿង ទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ជាបន្ត។