Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រថភ្លើងបុកកង់បីឥណ្ឌាមួយគ្រឿង រុញអូសជាច្រើនម៉ែត្រអ្នកបើកកង់បីលោតចេញ រត់គេចខ្លួនបាត់

ព័ត៌មាន

រថភ្លើងបុកកង់បីឥណ្ឌាមួយគ្រឿង រុញអូសជាច្រើនម៉ែត្រអ្នកបើកកង់បីលោតចេញ រត់គេចខ្លួនបាត់

By NCN Daily

July 14, 2019

ភ្នំពេញ:រថភ្លើងបុកកង់បីឥណ្ឌាមួយគ្រឿង រុញអូសជាច្រើនម៉ែត្រអ្នកបើកកង់បីលោតចេញ រត់គេចខ្លួនបាត់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០កន្លះព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅ ចំណុចផ្លូវដែក ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូកង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GS-3933 បានបើកតាមផ្លូវលំ ក្នុងភូមិដីថ្មី ឆ្លងផ្លូវដែក គោលបំណងឆ្លងទៅផ្លូវម្ខាងទៀត ចូលភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ប៉ុន្តែអ្នកបើកបរម៉ូតូកង់បី មុនឆ្លងកាត់ផ្លូវដែក មិនបានមើលឆ្វេងស្តាំ ក៏ត្រូវបានរថភ្លើង ខ្សែដឹកអ្នកដំណើរ ចូលព្រលាន ដែលបើកពីកើតទៅលិច បុករុញក្រឡាប់កល់គៀបជាប់នឹងក្បាលរថភ្លើង អ្នកបើកម៉ូតូ កង់បីមិនររបួស ភ័យព្រលឹងចុងសក់ ស្ទុះលោតចុះ រត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យដល់ចំណុចខាងលើ សល់តែម៉ូតូកង់បី ម្ចាស់គេចខ្លួន ត្រូវបានសមត្ថកិច្ច យកម៉ូតូកង់បីទៅរក្សាតុកនៅ ផ្នែកជំនាញ អធិការដ្ឋានខណ្ឌសែនសុខ បន្តស្រាវជ្រាវរកម្ចាស់មកដោះស្រាយ ចំណែកឯរថភ្លើង បន្តបើកដឹកភ្ញៀវឆ្ពោះចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕