Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អភិបាលខណ្ឌព្រែព្នៅនិងកូនចៅ រងការស្តីឲ្យពីអភិបាលរាជធានីភ្នំពេញ ជុំវិញរឿងមិនដោះស្រាយទឹកស្អាតជូនប្រជាជន

ព័ត៌មាន

អភិបាលខណ្ឌព្រែព្នៅនិងកូនចៅ រងការស្តីឲ្យពីអភិបាលរាជធានីភ្នំពេញ ជុំវិញរឿងមិនដោះស្រាយទឹកស្អាតជូនប្រជាជន

By NCN Daily

July 16, 2019

ភ្នំពេញ៖លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែព្នៅ និង មន្ត្រីសង្កាត់ មួយចំនួនញញឹមលែងសម ព្រោះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្តីបន្ទោសយ៉ាងចំហរ នៅចំពោះមុខប្រជាពលរដ្ឋ ជុំវិញរឿងខ្វះការទទួលខុសត្រូវ ក្នុងនាមជាម្តាយ ជាឪពុក ជាមន្ត្រីបម្រើរាស្ត្រ តែមិនបានដោះស្រាយក្តីកង្វល់ជូនពួកគាត់ ពិសេសទឹល្ឪស្អាត បើទោះបីមានការណែនាំហើយក្តី ។ឯកឧត្តមអភិបាលបានដាក់បន្ទុកចំៗបែបនេះ ក្នុងឱកាស ចុះសួរសុចទុក្ខប្រជាពលរដ្ឋ ក្នុងសហគមន៍អណ្ដូងសង្កាត់ គោករកា ខណ្ឌព្រែព្នៅ រាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង លើកឡើងថា “អស់លោកពិតជាមិន បានចុះទៅមើលឲ្យ ដល់គោលដៅ ដែលប្រជាពលរដ្ឋសំណូមពរនិងសុំឲ្យអាជ្ញាធរជួយនោះទេ គឺចុះបាន ត្រឹមតែសុំពេល ជួបថ្នាក់ដឹកនាំ ចំណែកខ្លួនឯងមិនបានអនុវត្តតាមភារ កិច្ចរបស់ខ្លួនឲ្យបានម៉ត់ចត់ជាយូរមកហើយ” ។កន្លងមករដ្ឋ បាលរាជធានីភ្នំពេញបានជាវដុំទឹក ស្អាតដើម្បីលក់ទៅឲ្យ ប្រជាពលរដ្ឋដែលជួបការខ្វះទឹកស្អាត ប្រើប្រាស់ និងបាន លក់ក្នុងតំលៃត្រឹមតែ៧០០រៀល ក្នុង១ម៉ែត្រគីប និងបានទិញរថយន្ត សំរាប់ដឹកទឹក ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រសង្កាត់មួយចំនួនដែលខ្វះទឹកស្អាតប្រើប្រាស់ ។

ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានី បានជំរុញដល់ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងីមាន ហេង ដឹកនាំមន្ត្រីជំនាញរបស់ខ្លួន ចុះធ្វើសកម្មភាពបាញ់ថ្នាំមូស ដាក់ថ្នាំអាបែត តាមថ្លុក ប្រឡាយ លូ នៅតាមមូលដ្ឋានប្រជាពលរដ្ឋខណៈដែលជំងឺគ្រុនឈាម បាននិងកំពុងវាយលុកយ៉ាងខ្លាំង មិនថា នៅរាជធានីភ្នំពេញឬនៅតាមបណ្តាខេត្តនានា នោះទេ ៕