ភ្នំពេញ៖ ព្រះសង្ឃ មន្ត្រីសាលាខណ្ឌ និងបូទ្ធបរិស័ទមកពីរាជធានីភ្នំពេញ និងពុទ្ទបរិស័ទក្នុងសង្កាត់សំរោង បានរៀបចំទទួលនិងប្រគេនព្រះពរបវរមហាប្រសើរថ្វាយជូន សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងវរោកាស ដែលសម្តេចទទួលបាន គ្រឿងឥស្សរិយយស មេត្តិយិស្សរជនពិភពលោក Global Order of Dignitaries andPhilanthropists (G.O.D)ក្នុងព្រឹត្តិការណ៍ ចីរភាពមនុស្សធម៌និយមឆ្ពោះទៅកាន់កម្មវិធីឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ (Sustainable Humanitarianism Towards the United Nation’s 2030 Agenda)។
ក្នុងពិធីរៀបចំទទួលនិងប្រគេនព្រះពរបវរមហាប្រសើរថ្វាយជូន សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះព្រះសង្ឃ មន្ត្រីសាលាខណ្ឌ និងបូទ្ធបរិស័ទមកពីរាជធានីភ្នំពេញ និងពុទ្ទបរិស័ទក្នុងសង្កាត់សំរោង ជាច្រើនបានសូត្រជយន្តោថ្វាយផ្កាចាប់ពីក្លោងទ្វាវត្តច័ន្ទបុរីវង្ស ជាប់ផ្លូវ ជាតិលេខ៥រហូតមកដល់សាលាធម្មសភា ហើយបានធ្វើពិធីផ្សេងៗតាមបែបព្រះពុទ្ធសាសនាផងដែរ។
ក្នុងឱកាសនោះលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា មេដាយឥស្សរៈជនឆ្នើមលំដាប់ពិភពលោកគឺជានិមិត្តរូមមួយដ៍ត្រចះត្រចង់បញ្ជាក់ពីស្នាមព្រហស្ថគុណធម៍ គុណសម្បត្តិ និងសីលធម៍ ដែលសម្តេចបានបំពេញនិងប្រតិប័ត្ត ប្រកបដោយក្តីស្មោះ សនិងគោរព ស្រលាញចំពោះព្រះពុទ្ធសាសនា។
នេះជាថម្លៃថ្មីមួយទៀតដែលសម្តេចក្នុងនាមជាមន្ត្រីសង្ឃជាន់ខ្ពស់តំណាងឲ្យព្រះសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់និងប្រគល់នូវតម្លៃដ៍មហិមានេះ។
ក្នុងនាមប្រជាពលរដ្ឋរួមជាមួយពុទ្ធសាសនិកទូទាំងខណ្ឌពិតជាមានមោទនភាពនូវអ្វីដែលសម្តេចទទួលបានពេលនេះ។ តាមរយៈនេះយើងទាំងអស់គ្នាសង្ឃឹមជឿជាក់ថាវិស័យព្រះពុទ្ធសាសនាទូទាំងព្រះរាជាណាចក្រកម្ពុជាពិតជានិងរីកចំរើនឡើងក្នុងលំដាប់អន្តរជាតិតទៅទៀតយ៉ាងពិតប្រាកដ។
ជុំវិញជ័យលាភីដ៍ត្រចះត្រចង់នេះក្នុងនាមរដ្ឋបាលខណ្ឌនិងពុទ្ធសាសនិកក្នុងខណ្ធទាំងអស់សូមធ្វើការចងចាំនិងកត់ត្រាទុកក្នុងដួងចិត្តដោយបន្តទទួលនូវឱវាទដ៍ប្រពៃរបស់សម្តេចគ្រប់ពេលវេលាចាប់ពីពេលនេះតទៅ ហើយរួមគ្នាផ្តល់ជាសទ្ធាជ្រះថ្លាគ្រប់បែបយ៉ាងដើម្បីជួបឧបត្ថម្ភគាំទ្របេសកកម្មរបស់សម្តេចបន្តទៀត។
គួរបញ្ជាក់ថា ក្នុងខណៈដែលសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងវរោកាស ដែលសម្តេចទទួលបាន គ្រឿងឥស្សរិយយស មេត្តិយិស្សរជនពិភពលោក Global Order of Dignitaries andPhilanthropists(G.O.D)ក្នុងព្រឹត្តិការណ៍ ចីរភាពមនុស្សធម៌និយមឆ្ពោះទៅកាន់កម្មវិធីឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ (Sustainable Humanitarianism Towards the United Nation’s 2030 Agenda)នេះបានប្រារព្ធធ្វើឡើងនៅវិមានសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីស( Palais des Nations, Geneva, Switzerland)ថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ៕