ក្រោយពីត្រូវបានខាំដោយមូសខ្លាដែលមានមេរោគគ្រុនឈាម រយៈពេលនៃការចេញរោគសញ្ញា គឺមានពី ៣ ថ្ងៃទៅ ១៥ ថ្ងៃ មុននឹងរោគសញ្ញានៃជំងឺគ្រុនឈាមលេចចេញមក។
ជំងឺគ្រុនឈាមចាប់ផ្តើមមកជាមួយនឹងការក្តៅខ្លួន ការញាក់ ការឈឺក្បាល ឈឺនៅពេលធ្វើចលនាភ្នែក និងឈឺចង្កេះ។ ការឈឺជើង និងសន្លាក់កើតមានឡើងអំឡុងពេលប៉ុន្មានម៉ោងដំបូងនៃជំងឺនេះ។ សីតុណ្ហ ភាពកើនឡើងលឿនអាចដល់ទៅ ៤០ អង្សារសេ។ អ្នកជំងឺអាចមានចង្វាក់បេះដូងលោតយឺត និងមាន សម្ពាធឈាមចុះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ភ្នែកប្រែជាក្រហម។ មុខឡើងក្រហម បន្ទាប់មកបាត់ទៅវិញ។ កូនកណ្តុរនៅនឹងក និងក្រលៀន អាច ឡើងហើម។
គ្រុនក្តៅ និងរោគសញ្ញានៃជំងឺគ្រុនឈាមដទៃទៀតអាចមានរយៈពេលពីពីរទៅបួនថ្ងៃ ដោយត្រូវបានត ភ្ជាប់ដោយការថយចុះសីតុណ្ហភាពជាមួយនឹងការបែកញើសខ្លាំង។
នេះអាចមានមុនរយៈពេលមួយជាមួយនឹងសីតុណ្ហភាពធម្មតា និងមានអារម្មណ៍ថាស្រួលខ្លួនដែលមានរយៈពេលប្រហែលជាមួយថ្ងៃ។ ការកើនឡើងលើកទីពីរយ៉ាងលឿននៃសីតុណ្ហភាពអាចមានបន្ទាប់។ ការឡើងកន្តួលក្រហមអាចលេចឡើងជាមួយនឹងគ្រុនក្តៅ និងរាលដាលពីចុងដៃចុងជើង ទៅខ្លួនប្រាណទាំងមូល លើកលែងតែមុខប៉ុណ្ណោះ។ បាតដៃ និងបាតជើងអាចក្រហមព្រឿងៗ និងហើម។
សូមប្រញាប់ទៅពេទ្យ ប្រសិនបើអ្នកសង្ស័យថាខ្លួនឯងមានជំងឺនេះ៕ ប្រភព Health.com