Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សមត្ថកិច្ចបង្ក្រាបបាន កុងទឺន័រចំនួន៨៣ទូរ ផ្ទុកកាកសំណល់នាំចូលពីអាមេរិក និងកាណាដា នៅកំពង់ផែខេត្តព្រះសីហនុ

ព័ត៌មាន

សមត្ថកិច្ចបង្ក្រាបបាន កុងទឺន័រចំនួន៨៣ទូរ ផ្ទុកកាកសំណល់នាំចូលពីអាមេរិក និងកាណាដា នៅកំពង់ផែខេត្តព្រះសីហនុ

By NCN Daily

July 16, 2019

ព្រះសីហនុ៖ កុងទឺន័រចំនួន៨៣ទូរ ផ្ទុកកាក់សំណល់សំដែលគេបោះចោល នាំពីសហរដ្ឋអាមេរិក និងកាណាដា ត្រូវកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបបានជាបន្ដបន្ទាប់ នៅខេត្តព្រះសីហនុ។ ក្រោយបង្ក្រាបបាន ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៩នេះ បានសម្រេចគាស់ទូរកុងទឺន័រទាំងអស់ ពិនិត្យជាក់ស្ដែងតែម្ដង ។

ការគាស់ទូរកុងទឺន័រនៅរសៀលថ្ងៃនេះ ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័ត។

មន្ដ្រីគយ បានឲ្យបង្ហើបដឹងថា មូលហេតុដែលគេលួចនាំកាក សំណល់នេះចូលមកប្រទេសកម្ពុជា ព្រោះតែប្រទេសប្រភពដើមបានក្លែងបន្លំ ឯកសារនាំចូល ដោយមិនបញ្ជាក់ពី ប្រភេទទំនិញច្បាស់លាស់ ពោលគ្រាន់តែសរសេរថា ប្រភេទទំនិញកែច្នៃ ប៉ុន្ដែនូវពេលឆ្លងកាត់ម៉ាស៊ីស្កែន ឃើញសុទ្ធតែសំរាម ។

សូមជម្រាបថា ករណីនាំកាកសំណល់ចូលប្រទេសកម្ពុជានេះ កាលពីពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសយ៉ាងដាច់ណាត់ថា មិនអនុញ្ញាតឲ្យមានជាដាច់ខាត ចំពោះការនាំកាកសំណល់ ចូលប្រទេសកម្ពុជា ក្រោមហេតុផលថា កែច្នៃសំរាមទាំងអស់នេះ ទៅជាថាមពលអគ្គិសនី។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាអនុញ្ញាតឲ្យធ្វើបែបនេះ មិនយូរមិនឆាប់នោះទេ កម្ពុជានឹងក្លាយជាប្រទេសមួយដែលរង់ចាំទទួលសំរាមពីបរទេសជាក់ជាពុំខានឡើយ ។

សម្ដេចថា កម្ពុជាមិនមែនជាប្រទេសចោលសំរាមឧស្សាហកម្មនោះទេ។ បើតាមតួរលេខបានបង្ហាញថា ជារៀងរាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញ ការប្រមូលសំរាម បានប្រមាណ៣,០០០តោន ហើយនៅខេត្តព្រះសីហនុ ប្រមូលសំរាមបានប្រមាណ៦០០តោនក្នុងមួយថ្ងៃ៕