ភ្នំពេញ៖ ផ្អើលយ៉ាងខ្លាំង ក្រោយបែកធ្លាយរឿងសមត្ថកិច្ចចម្រុះបានចាប់ខ្លួនអ្នកជំនួញ ដីឡូតិ៍ដ៏ល្បីម្ចាស់ ក្រុមហ៊ុន Enarita លោក ឌីម សួនណាត ពីបទឆបោក និងចេញសែកស្អុយរាប់រយលានដុល្លារ។ តាមប្រភពរបស់ជនរងគ្រោះ បានឱ្យដឹងថា លោក ឌីម សួនណាត អគ្គនាយកក្រុមហ៊ុនអចលនាទ្រព្យ ក្រុមហ៊ុន អ៊ីណារីតា ឌីវេឡុបម៉ិន ឯ.ក (ENARITA DEVELOPMENT CO.,LTD.) បានភូតភរ និងឆរបោកជាច្រើនលើក ហើយបានចេញសែកសងលុយ ប៉ុន្តែគ្មានលុយដល់ជនរងគ្រោះជាច្រើននាក់ ដែលមានទឹកប្រាក់សរុបយ៉ាងច្រើនសន្ធឹកប្រមាណជិត៣០០លានដុល្លារ។
ចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់គាត់ (ជនរងគ្រោះ) ណាត់ហូបបាយជុំគ្នាដោះ ស្រាយនៅភោជ នីយដ្ឋានមួយកន្លែង ហើយក៏ជូនដំណឹងដល់សមត្ថកិច្ចចម្រុះចុះមកឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។ ក្រោយឃាត់ខ្លួនហើយសមត្ថកិច្ច បានបញ្ជូនខ្លួនទៅការិយាល័យព្រហ្មទណ្ឌក្រសួង មហាផ្ទៃ ត្រៀមបញ្ជូនឡើងតុលាការ ខណៈមានពាក្យបណ្តឹងរបស់ជនរងគ្រោះមិនតិចជាង៧នាក់ឡើយ។
សូមរំលឹកថា លោក ឌីម សួនណាត ជាអគ្គនាយកក្រុមហ៊ុនអចលនាទ្រព្យ Enatita ដែលទើបល្បីឈ្មោះក្នុងឆ្នាំនេះផ្ទុះខ្លាំងលើការរកស៊ីពុះដីឡូតិ៍ក្នុងខេត្តធំៗជាច្រើន។ ក្រុមហ៊ុននេះតែងតែផ្សព្វផ្សាយប្រកាសលក់ដីនៅក្នុងតំបន់ទេសចរណ៍ ដើម្បីផ្ដល់ឱកាសអោយអតិថិជនមានលទ្ធភាពទិញដីទុកធ្វើផ្ទះលម្ហែកាយ។
មួយរយៈពេលប៉ុន្មានខែនេះមាន សន្ទុះល្បីឈ្មោះយ៉ាងខ្លាំង ដោយប្រើវិធីប្រូម៉ូហ្សិនទិញ ដីបញ្ចុះតម្លៃ និងបន្ថែមរង្វាន់ផ្សេងៗ ដូចជាទូរស័ព្ទ និងរង្វាន់ផ្សេងៗ គឺរឹតតែធ្វើអោយ កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនកាន់តែទទួលបានការចាប់អារម្មណ៍ និងមានការឈានឡើងក្នុង វិស័យអចលនទ្រព្យ ប៉ុន្តែចុងក្រោយមកផ្ទុះរឿងអគ្គនាយកក្រុមហ៊ុន ឆបោក និងចេញសែកស្អុយរហូតគេប្តឹងយ៉ាងទៅវិញ៕
ដក់ស្រង់ពីក្រសួងបរិស្ថាន កែសម្រួលដោយ NCNDaily