Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឆ្នាំ ២០១៩នេះ កម្ពុជា មាន គម្រោងសាងសង់សរុប ប្រមាណ ២ ០៤៧ គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៣,៣៩ពាន់ដុល្លារ

ព័ត៌មាន

ឆ្នាំ ២០១៩នេះ កម្ពុជា មាន គម្រោងសាងសង់សរុប ប្រមាណ ២ ០៤៧ គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៣,៣៩ពាន់ដុល្លារ

By NCN Daily

July 18, 2019

យោងតាមរបាយការណ៍របស់ក្រសួងដែនដីនគររូបនីកម្ម និងសំណង់ បានឲ្យដឹងថាត្រឹមឆមាសទី ១ ឆ្នាំ ២០១៩នេះ កម្ពុជា មាន គម្រោង សាងសង់សរុប ប្រមាណ ២ ០៤៧ គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៣,៣៩ពាន់ដុល្លារអាមេរិក កើនឡើងប្រមាណ ៥៧,៥៧ ភាគរយ បើប្រៀបធៀបនឹងកាលពីឆ្នាំ ២០១៨។

ក្នុង​ចំណោម​ទឹក​ប្រាក់ ៣,៣៩​ពាន់​លាន​ដុល្លារ​​មាន​ចំនួន​ ៣,០៧ ​ពាន់​លាន​ដុល្លារ ​ត្រូវ​បាន​អនុម័ត​ដោយ​​​​ថ្នាក់​​ជាតិ និង​ជាង​ ៣១៨ ​លាន​ដុល្លារ ​ផ្សេង​ទៀត​នៅ​ថ្នាក់​ក្រោម​ជាតិ។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក World Bank ដែលបានចេញផ្សាយនៅថ្ងៃ២៤ខែមេសា បង្ហាញថា ជាងពាក់ កណ្តាល នៃ ការហូរចូលទុនពីក្រៅប្រទេស មានប្រភពមកពីប្រទេសចិន  ហើយត្រូវ បានតម្រង់ទិសទៅការរវិនិយោគលើវិស័យសំណង់ រួមមាន ហេដ្ឋា រចនាសម្ព័ន្ធ និងសំណង់អគារ ពាណិជ្ជ កម្ម និងលំនៅឋាន វិស័យទេសចរណ៍ និងមួយផ្នែកតូចទៅលើវិស័យផលិតកម្ម និងកសិកម្ម។

របាយការណ៍បញ្ជាក់ថា ខេត្តព្រះសីហនុដែលជាប់ឆ្នេរសមុទ្រ នៅតែបន្តជាចំណុចក្តៅមួយ នៃកំណើន គម្រោង សាងសង់តាមរយៈការវិនិយោគ ហិរញ្ញវត្ថុផ្ទាល់មួយភាគធំលើសលុបពីប្រទេសចិន។ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ថា៖ «ការអភិវឌ្ឍអចលនទ្រព្យ និងសំណង់ បានក្លាយជាសសរស្តម្ភស្នូល ដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែង ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល ១០ ឆ្នាំ ពី ២០១០ ដល់ ២០១៩ មានប្រមាណ ៤៣ ៨៩៦ លានដុល្លារសហរដ្ឋអាមេរិក។ នៅខែមករា ឆ្នាំ២០១៩ ទុនវិនិយោគក្នុងវិស័យនេះ មានប្រមាណ ៨២៩ លានដុល្លារ កើនឡើង ១៧៨% ធៀបនឹងរយៈពេល ដូចគ្នានៅឆ្នាំ ២០១៨»។

ឯកឧត្តម បានបន្តទៀតថា ៖ «ក្រុមហ៊ុនសាងសង់និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ដែលមានអាជ្ញាបណ្ណ មាន ចំនួន ២ ៣០៧ ក្រុមហ៊ុន មានស្ថាបត្យករប្រមាណជាង ២ ៥០០ នាក់ និងមានវិស្វករប្រមាណជាង ៣០ ០០០ នាក់»។

ដក់ស្រង់ពីBusines Cambodai កែសម្រួលដោយ NCNDaily