យោងតាក្រុមការងាសិក្សាអំពីផូស៊ីលមានលោក លឹម វណ្ណច័ន្ទ អ្នកបុរាណវិទ្យា សហការជាមួយលោក ហ៊ុន សីហា អ្នកស្រាវជ្រាវសត្វ លោក សៀង សុថាន អ្នកធរណីវិទ្យា បានចុះពិនិត្យ ភ្នំមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ២០១៩នេះ។ ជាលទ្ធផលយើងបានរកឃើញផូស៊ីលសត្វសមុទ្រ ផ្កាថ្មជាច្រើនប្រភេទ។ ប្រភេទមួយចំនួនយើងអាចកំណត់អត្តសញ្ញាណបាន និងខ្លះមិនទាន់អាចកំណត់អត្តសញ្ញាណបាននៅឡើយ ទាមទារឱ្យមានការសិក្សាជាបន្តទៅទៀត។
អ្វីជា Crinoid? ជាប្រភេទសត្វ ដែលស្ថិតនៅ ក្នុងសាខានៃពពួកផ្កាយសមុទ្រ និងផ្កាថ្ម។ ដើមរបស់វាមានលក្ខណៈជាកង់ៗ មានទំហំតូចៗ រហូតដល់២.៥សង់ទីម៉ែត្រ និងមានផ្កា។ ពូជប្រភេទនេះត្រូវបានរកឃើញនៅប្រទេសកម្ពុជា នៅភ្នំកងវ៉ា ភ្នំបាក់ ភ្នំជញ្ជាំង ភ្នំស្វាយ នៅខេត្តបន្ទាយមានជ័យ។ តាមតារាងនៃGeologic Time Chart ផូស៊ីលគ្រីណូអ៊ីត កើតឡើងនៅក្នុងសម័យបាលេអូសូអ៊ីក៕