Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានបែងចែកដីជូនគ្រួសារសរុប ៤៧៩ ១១៤ គ្រួសារ លើផ្ទៃដីសរុបទំហំ ១ ៣៤០ ៧៦៥,៤៧ ហិកតា

ព័ត៌មាន

គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានបែងចែកដីជូនគ្រួសារសរុប ៤៧៩ ១១៤ គ្រួសារ លើផ្ទៃដីសរុបទំហំ ១ ៣៤០ ៧៦៥,៤៧ ហិកតា

By NCN Daily

July 19, 2019

ភ្នំពេញ៖ ផ្អែកតាមរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីសង្គមកិច្ច គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានបែងចែកដីជូនគ្រួសារសរុប ៤៧៩ ១១៤ គ្រួសារ លើផ្ទៃដីសរុបទំហំ ១ ៣៤០ ៧៦៥,៤៧ ហិកតា និងបានសាងសង់ផ្ទះសរុបចំនួន ៦ ៦៩៩ ខ្នង ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ គ្រួសារកងទ័ព និងនគរបាលជាតិ តាមបណ្តោយព្រំដែន និងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ។

នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេស និងជាអនុប្រធានគណៈ កម្មាធិការសម្បទាន ដីសង្គមកិច្ចថ្នាក់ជាតិ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង​សមាជិក សមាជិកា គណៈកម្មាធិ ការសម្បទានដី សង្គមកិច្ចថ្នាក់ជាតិ ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានឱ្យដឹងថា នេះគឺជាកិច្ចប្រជុំលើកទី ១ បន្ទាប់ ពីមានការផ្លាស់ប្តូរសមាភាពមួយចំនួនក្នុងគណៈកម្មាធិការ។

ឆ្លៀតក្នុងឱការនេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី ក៏បានសំណូមពរក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តលើកផែនការផ្គត់ផ្គង់ទឹកស្អាត និងសាងសង់ផ្លូវ អគារសិក្សា មណ្ឌលសុខភាព ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈជាមូលដ្ឋានដទៃទៀតក្នុងទីតាំងសម្បទានដីសង្គមកិច្ច​ ជួយជំរុញទាំងការងារយេនឌ័រ ការងារថែ ទាំសុខភាព និងចលនាសប្បុរសជនឱ្យចូលរួមគាំទ្រការងារសាងសង់ផ្ទះជូនគ្រួសារកងទ័ព នគរបាលជាតិ នៅតាមបណ្តោយព្រំដែន និងគ្រួសារអតីតយុទ្ធជន ដើម្បីជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល។