Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អបអរផងកម្មករោងចក្រ ប្រទេសកាណាដា មានគម្រោងទិញ ផលិតផលសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃជាទឹកប្រាក់ជាង ៩១លានដុល្លារអាមេរិក សម្រាប់

ព័ត៌មាន

អបអរផងកម្មករោងចក្រ ប្រទេសកាណាដា មានគម្រោងទិញ ផលិតផលសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃជាទឹកប្រាក់ជាង ៩១លានដុល្លារអាមេរិក សម្រាប់

By NCN Daily

July 19, 2019

ភ្នំពេញ៖ នៅក្នុងជំនួបជាមួយ ឯកឧត្តម ឱក ប៊ុង រដ្ឋមន្រ្តីស្ដីទីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃពុធទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោកហ្គារី រ៉ូស (Gary Ross) ប្រធានក្រុមហ៊ុនReitman បានបង្ហាញសុទិដ្ឋិនិយម ចំពោះវឌ្ឍនភាព នៃឧស្សាហកម្មកាត់ដេរនៅកម្ពុជា និងបានកោតសរសើរ ចំពោះកំណែទម្រង់មុតស្រួច ព្រមទាំងវិធានការ ថ្មីៗរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការធ្វើឱ្យប្រសើរទ្បើងនូវ បរិយាកាសធុរកិច្ច និងវិនិយោគ។

ជាមួយគ្នានោះ ឯកឧត្តម ឱក ប៊ុង រដ្ឋមន្រ្តីស្ដីទី ក៏បានជម្រាបភាគីកាណាដា អំពីវឌ្ឍនភាពសេដ្ឋកិច្ច និង កំណើននាំចេញរបស់កម្ពុជាក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ ដែលបានកើនចាប់ពីទឹកប្រាក់ ១ប៊ីលាន ដុល្លារអាមេរិក (២០០១) ដល់ ១៣ប៊ីលានដុល្លារអាមេរិក (២០១៨) ព្រមទាំងការប្តេជ្ញាចិត្ត របស់រាជ រដ្ឋាភិ បាលកម្ពុជា ក្នុងការបន្តគាំទ្រគម្រោងរោងចក្រកាន់តែប្រសើរឡើងនៅកម្ពុជា (BFC) របស់អង្គការ ពលកម្មអន្តរជាតិ (ILO) ដើម្បីលើកស្ទួយលក្ខខណ្ឌការងារនៅក្នុងឧស្សាហកម្មវាយនភណ្ឌ និង កាត់ដេរ សម្លៀកបំពាក់។

បើទោះបីជាវិស័យកាត់ដេរសម្លៀកបំពាក់នៅក្នុងប្រទេសកម្ពុជា នៅមានការមន្ទិល សង្ស័យចំពោះ ទីផ្សារ នៅអឺរ៉ុបយ៉ាងណាក៏ដោយ ប៉ុន្តែកាលពីពេលថ្មីៗនេះ ប្រទេសកាណាដា មានគម្រោងទិញ ផលិតផលសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃជាទឹកប្រាក់ជាង ៩១លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៩ និង ២០២០ ដែលខ្ពស់ជាងការបញ្ជាទិញពីប្រទេសចិន នេះបើតាមការឱ្យដឹងពីតំណាងក្រុមហ៊ុន Reitman’s Global Sourcing on Garment ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។

គួរបញ្ជាក់ផងដែរថា  Reitman គឺជាក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ដ៏ធំមួយរបស់កាណាដា ដែលបានធ្វើ ប្រតិបត្តិការពាណិជ្ជកម្ម​ ជាមួយឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់កម្ពុជាចាប់តាំងពីឆ្នាំ២០០២-២០០៣ ហើយកាលពីឆ្នាំ២០១៦ ក្រុមហ៊ុនមួយនេះ បានបញ្ជាទិញផលិតផលសម្លៀកបំពាក់ពីរោងចក្រចំនួន ១៤ នៅកម្ពុជាក្នុងតម្លៃជាទឹកប្រាក់ចំនួន ៦៦លានដុល្លារអាមេរិក​ ផងដែរ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ៕

ដក់ស្រង់ពីប្រជាប្រិយ កែសម្រួលដោយ NCNDaily