Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ «ញូ ហ្វ៊ូម៉ា» នៅខណ្ឌពោធិ៍សែនជ័យជិត៤០នាក់ បានដួលសន្លប់

ព័ត៌មាន

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ «ញូ ហ្វ៊ូម៉ា» នៅខណ្ឌពោធិ៍សែនជ័យជិត៤០នាក់ បានដួលសន្លប់

By NCN Daily

July 22, 2019

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើង​ព្រឹក​ថ្ងៃ​ទី​២២ ​ខែកក្កដា ​ឆ្នាំ​២០១៩នេះ នៅ រោងចក្រកាត់ដេរសម្លៀកបំពាក់ «ញូ ហ្វ៊ូម៉ា» ស្ថិតនៅចំណុចភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បើតាមប្រភពពីកម្មករធ្វើការនៅទីនោះ បានប្រាប់ថា ការដួលសន្លប់នេះ ដោយសារតែឈរកាត់ដេរវិលមុខ រួចក៏បណ្ដាលឲ្យដួលតៗគ្នាតែម្ដង។

សូមជម្រាបថា រោងចក្រកាត់ដេរសម្លៀកបំពាក់ «ញូ ហ្វ៊ូម៉ា» មានកម្មករសរុបចំនួន៦៣០នាក់ ក្នុងនោះមានប្រុសចំនួន១៣០នាក់៕