ព្រះសីះនុ៖ ខណៈសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ កាន់តែកៀកចូលមកដល់នោះ គេកត់សម្គាល់ឃើញប្អូនៗដែលជាបេក្ខជនទាំងអស់កំពុងមមាញឹកក្នុងការរៀនបំប៉នយ៉ាងដុតដៃដុតជើង ទាំងក្នុងសាលា និង តាមមធ្យោយបាយសិក្សាផ្សេងៗ ។
បើងាកទៅនិយាយពីរដ្ឋបាលខេត្តព្រះសីហនុវិញ បើតាមឯកឧត្ដម គួច ចំរើន ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅឆ្នាំនេះ ដែលធ្វើឡើងកាលពីថ្ងៃទី ២០ ខែកក្តដា ឆ្នាំ ២០១៩ កន្លងទៅនៅវិទ្យាលយ័ហ៊ុនសែនវាលរេញ បានឱ្យដឹងថា «អ្នកចេះ គឺជាប់ សិស្សពូកែ គឺបានរង្វាន់» ។ ក្នុងនោះ ឯកឧត្តមបានបន្តថា ដើម្បីចូលរួមលើកទឹកចិត្តដល់បេក្ខជនប្រឡងប្រឡងបាក់ឌុប ពិសេសបេក្ខជនប្រឡងក្នុងខេត្តព្រះសីហនុផ្ទាល់ រដ្ឋបាលខេត្តដែលមានលោកជាអភិបាលខេត្ត នឹងធ្វើការឧបត្ថម្ភពេញទំហឹងចំពោះបេក្ខជនដែលបានប្រឡងជាប់ និង ទទួលបាននិទ្ទេស A នូវរង្វាន់យ៉ាងគាប់ជាច្រើន ។
សម្រាប់ការឧបត្ថម្ភនោះ ឯកឧត្ដម គួច ចំរើន ថា សម្រាប់សិស្សក្នុងខេត្តព្រះសីហនុ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ ជាប់បាននិទ្ទេស A នឹងទទួលបានរង្វាន់ ម៉ូតូ ១ គ្រឿង និង ថវិកា ១០០០ ដុល្លារ សម្រាប់លើកទឹកចិត្ត ពីឯកឧត្តមអភិបាលខេត្ត ៕