Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អបអរផងអ្នកភ្នំពេញ!!! នៅតាមមហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវដែកនៅប្រវែង ១៨.៩៨៥ម៉ែត្រ

ព័ត៌មាន

អបអរផងអ្នកភ្នំពេញ!!! នៅតាមមហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវដែកនៅប្រវែង ១៨.៩៨៥ម៉ែត្រ

By NCN Daily

July 23, 2019

ភ្នំពេញ៖ មហាវិថីសំខាន់ៗដែលនឹងត្រូវសាងសង់ និង អភិវឌ្ឍន៍គម្រោងផ្លូវដែកទាំងនោះរួមមាន៖ នៅតាម បណ្តោយ មហាវិថីហ្សាដឺហ្គោល, មហាវិថីសម្តេចមុនីរ៉េត, កំណាត់មហាវិថីសហព័ន្ធរុស្សី ,ផ្លូវវេងស្រេង ,កំណាត់ ផ្លូវជាតិលេខ៤ និង កំណាត់ផ្លូវទំនប់កប់ស្រូវ រាជធានីភ្នំពេញ ។គម្រោងនេះ សិក្សាដោយក្រុមហ៊ុន នីប៉ុង កូអេ ខូ អិលធីឌី និងសិក្សាវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា PPIC Co., Ltd.។

ដូចនេះ នៅក្នុងរាជធានីភ្នំពេញសង្ឃឹមថា នឹងលែងមានការកកស្ទះ ចរាចរណ៍ដូច មុនទៀត ហើយ ព្រោះរាជរដ្ឋាភិបាលមានគម្រោងសាងសង់ និង អភិវឌ្ឍន៍ផ្លូវដែកប្រវែង ១៨.៩៨៥ម៉ែត្រ នៅតាម បណ្តាមហាវិថីសំខាន់ៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ។

គម្រោងសាងសង់ និង អភិវឌ្ឍន៍ផ្លូវដែកនៅតាមបណ្តាមហាវិធីមួយចំនួន នៅក្នុងរាជធានីភ្នំពេញនោះ គឺក្រុម មន្ត្រីអន្តរក្រសយងបានសម្រេចផ្តល់ការគាំទ្ររួចហើយ នៅក្នុងកិច្ចមួយកាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ ដែលដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដោយឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន ស្តីពីការពិនិត្យ និង ផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់ បរិស្ថាន និង សង្គមពេញលេញ (ESIA) សម្រាប់គម្រោងអភិវឌ្ឍន៍ផ្លូវដែកក្នុងរាជធានីភ្នំពេញ ប្រវែង ១៨.៩៨៥ម៉ែត្រ  ៕