ភ្នំពេញ៖ រាជធានីភ្នំពេញគ្រោងធ្វើជាម្ចាស់ផ្ទៈរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ ភាសា បារំាងនៅចុងឆ្នាំ២០១៩ខាងមុខនេះ ដោយផ្តោតសំខាន់លើការអភិវឌ្ឍទីក្រុង និងការរស់ នៅរបស់ ប្រជាពលរដ្ឋ។
អភិបាលរាជធានីភ្នំពេញបានអៈអាងថា រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួច រាល់ហើយក្នុង ការធ្វើជាម្ចាស់ផ្ទៈរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាងចាប់ ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ខាងមុខនេះ ដែលនឹងមានសមាជិកចូលរួមជាង១០០ ទីក្រុង ដើម្បីជជែកពិភាក្សា និងចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍទីក្រុងប្រកបដោយ និរន្តរភាព។ ថ្លែងក្នុងកិច្ចប្រជុំគណៈ កម្មការ រៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាងនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឯកឧត្តមឃួង ស្រេង អភិបាលរាជធានី ភ្នំពេញបានអៈអាងថា ការរៀបចំមហាសន្និបាត នេះគឺជាមោទន ភាពរបស់កម្ពុជានៅលើឆាក អន្តរជាតិដែលមានលទ្ធភាព ទទួលស្វាគមន៍គណៈប្រតិភូរ ជាច្រើនប្រទេស មកប្រជុំនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ហើយបានបង្ហាញពីកក្តាសុខ សន្តិភាពពេញបរិ បូរទៅដល់ អន្តរជាតិ ផងដែរ។
«កិច្ចការងារនេះយើងបានរៀបចំសុំការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល និងជម្រាបជូន ទៅក្រសួងពាក់ព័ន្ធ គណៈរដ្ឋមន្រ្តីព្រមទំាងខេត្តចំនួន៣ទៀតមានខេត្តសៀមរាប បាត់ដំបង និងកំពត ដែលជាទីក្រុងនិយាយ ភាសាបារំាងដែរ ចឹងកិច្ចការងារនេះយើងបានរៀបចំបាន ច្រើន ហើយកិច្ចការចម្បងរបស់ យើងគឺការទទួល ភ្ញៀវមកពីទីក្រុងផ្សេងៗ ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ហើយភ្ញៀវនេះធ្វើដំណើរទៅ កាន់ខេត្តសៀមរាប ដែលយើងត្រូវធ្វើរៀបចំបដិសណ្ឋារកិច្ច។
ឯកឧត្តម នួន ផារ័ត អភិបាលរងរាជធានីភ្នំពេញបានឲ្យដឹងថា សមាគមអន្តរជាតិអភិបាល ក្រុងប្រើប្រាស់ ភាសាបារំាងដែលគ្រោងធ្វើនៅរាជធានីភ្នំពេញនេះ បានផ្តោតសំខាន់លើប្រធាន បទខួប៤០ឆ្នាំ គឺ៤០ឆ្នាំ នៃការបង្កើតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារំាង និងខួប ៤០ឆ្នាំនៃការរំដោះ រាជធានី ភ្នំពេញចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ឯកឧត្តម បានបញ្ជាក់ថា តាមរយៈនៃការកំណត់យកប្រធានបទនេះ គឺបានបង្ហាញនូវអ្វីដែលជា ភាព អច្ឆរិយៈរបស់រាជធានីភ្នំពេញដែលចាប់ផ្តើមពីទីក្រុងខ្មោចហើយក្លាយទៅជាទីក្រុងដែលមានកំណើនសេដ្ឋកិច្ចខ្ពស់នាពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា រាជធានីភ្នំពេញគឺជាទីក្រុងនាំមុខនៅតំបន់អាស៊ី ដោយសារតែរាជធានីភ្នំពេញ មានការិ យាល័យអចិន្ត្រៃតែមួយគតនៅក្នុងសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាង ខណៈមានការិ យាល័យអចិន្ត្រៃ២ផ្សេងទៀតទៅតំបន់អាហ្វ្រិក និងអ៊ឺរ៉ុប៕ ដោយ វុន សុខជា