ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិ ការសាខាកាក បាទក្រហមកម្ពុជារាជធានីភ្នំពេញ បាននាំយករថយន្តមួយ គ្រឿងដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាប្រគល់ជូនដល់សមាគមសំនៀងជនពិការដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្អូនៗជនពិការក្នុងសមាគមនា ល្ងាចថ្ងៃព្រហស្បតិ៍០៩ រោច ខែអាសាឍ ឆ្នាំកុរឯក ស័ កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងសាលា រាជធានីភ្នំពេញ។
រថយន្តដែលត្រូវបានប្រគល់ជូននេះជាប្រភេទរថយន្តក្រុងដឹកអ្នកដំណើរពាក់ចំណុះ៣៩កៅអីស្លាកលេខភ្នំពេញ3E 6565 ប្រគល់ជូនដល់ សមាគមសំនៀង ជនពិការដើម្បីផ្ដល់ ភាពងាយស្រួលជូន ប្អូនៗនិងក្មួយៗ ជនពិការក្នុងសមាគម។
ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍ និងស្នើរអោយប្រធានសមាគម សំនៀងជនពិការជួយថែរក្សារថយន្តនេះអោយបានល្អដើម្បីប្រើប្រាស់ក្នុងសកម្មភាពរបស់សមាគមន៍នេះបានយូរអង្វែងព្រោះថានេះជាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងនាមសមាគមសំនៀងជនពិការលោកឃួងស្រេងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលបានផ្តល់អំណោយរថយន្តមួយគ្រឿងនេះដល់សមាគមសំនៀងជនពិការដែលបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចចំពោះសុខទុក្ខកូនចៅជាជនពិការដែលជួបការលំបាកដោយជនពីការតែងបានចាត់ទុកសម្តេចទាំងទ្វេគឺជាឪពុកម្តាយទី២របស់ខ្លួនដែលតែងតាមជួយបីបាច់ថែរក្សាគ្រប់ពេលវេលា៕