Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តម ឃួង ស្រេង ស្នើអោយនាយទាហានជាសិក្ខាកាមថ្មីទាំងអស់ ចេះគិតពិចារណា និងហ៊ាននិយាយការពិតនៅចំពោះមុខប្រវត្តិសាស្រ្ត

ព័ត៌មាន

ឯកឧត្តម ឃួង ស្រេង ស្នើអោយនាយទាហានជាសិក្ខាកាមថ្មីទាំងអស់ ចេះគិតពិចារណា និងហ៊ាននិយាយការពិតនៅចំពោះមុខប្រវត្តិសាស្រ្ត

By NCN Daily

July 26, 2019

ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បត៏៩រោច ខែអាសាឍ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៩  ក្នុងកម្មវិធីធ្វើបាឋកថា និងសំណេះសំណាល ស្តីពីរចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច របស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបទពិសោធន៍ការងារ ដល់យោធាចារ្យ នាយទាហាន នាយទាហា នរង ពលទាហាន និង និស្សិតនាយទាហានសកម្មជិត១ពាន់នាក់ នៅសាលានាយទាហាន សកម្ម (ត្មាតពង) ស្ថិតនៅឃុំដំណាក់វាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី២៥ កក្កដានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើអោយនាយទាហានជាសិក្ខាកាមថ្មីទាំងអស់ ចេះគិតពិចារណា និងហ៊ាននិយាយការពិតនៅចំពោះមុខប្រវត្តិសាស្រ្តចំពោះមេដឹកនាំរបស់ខ្លួន និងបន្តការពារស្ថាបនិក សន្តិភាពរបស់កម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន អោយបានគង់វង្សយូរអង្វែង ដើម្បីបន្តដឹកនាំ ប្រទេសឱ្យកាន់តែរីកចំរើនថែមទៀត។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មាន ប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធិបតីភាព ។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ ក្រៅពីធ្វើបាឋកថា ស្តីពីរចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច របស់សាលារាជធានីភ្នំពេញ ព្រមទាំងបទពិសោធន៍ការងារ ឯកឧត្តមក៏បានរំលឹកពីវីរៈភាពដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខដឹកនាំកំពូល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានធ្វើពលីកម្មគ្រប់ បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិចេញពីភ្លើងសង្រ្គាម និងដឹកនាំកសាងប្រទេសពីបាតដៃទទេ រហូតដល់សពថ្ងៃនេះ មានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម មានប្រសាសន៍អោយដឹងថា សាលានាយទាហានសកម្ម ជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយ របស់កងយោធពលខេមរភូមិន្ទដែល ត្រូវបានបង្កើតឡើងនាសម័យដែលប្រទេសកម្ពុជា ស្ថិតក្រោមរបបអាណាព្យាបាលបារាំង ឆ្នាំ១៩៤៥។ ឯកឧត្តមនាយកសាលាបន្តទៀតថា ចាប់ពីឆ្នាំ១៩៩៥ ដល់២០១៩ សាលាបានបណ្តុះបណ្តាលនាយ ទាហានសកម្មបានចំនួន១៥វត្ត ដែលមាននាយទាហានចំនួន១៥៨២នាក់ (ស្រី១០៦នាក់)បានចេញពីសាលា នាយទាហានសកម្ម ទៅបម្រើការងារ តាមបណ្តាកងឯកភាពនានា។

ជាមួយគ្នានោះដែរ ឯកឧត្តម ឃួង ស្រេង និង ប្រតិភូសាលារាជធានីភ្នំពេញ បាននាំនូវអំណោយ របស់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទៅផ្តល់ជូននាយទា ហានជាសិក្ខាកាម ព្រមទាំងបានផ្តល់នូវថវិកាសម្រាប់កសាងរបង ប៉ែកខាងត្បូងសាលានាយ ទាហានសកម្ម និងទទួលយកសំណើរ សុំកសាងអគាររបស់នាយកសាលា មកពិនិត្យនិងពិភាក្សា ដើម្បីពិនិត្យលទ្ធភាព ដោះស្រាយជូនផងដែរ ៕