Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ស្ត្រីម្នាក់តូចចិត្តនឹងប្តីមានស្រីផ្សេង បានដឹកដៃកូនប្រុសអាយុប្រហែល៤ឆ្នាំ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារចាស់

ព័ត៌មាន

ស្ត្រីម្នាក់តូចចិត្តនឹងប្តីមានស្រីផ្សេង បានដឹកដៃកូនប្រុសអាយុប្រហែល៤ឆ្នាំ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារចាស់

By NCN Daily

July 26, 2019

ភ្នំពេញ៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ នៅកណ្តាលស្ពានជ្រោយចង្វារចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ស្ត្រីខាងលើ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង៣០ឆ្នាំ បានដឹកដៃកូនប្រុស អាយុ ប្រមាណ៤ទៅ៥ឆ្នាំ មកឈប់លើស្ពានប៉ងលោតទឹកសម្លាប់ខ្លួន ។

តាមនគរបាលអង្គភាពគោលដៅទី៣ ការពារស្ពានជ្រោយចង្វារ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ២និង៣០នាទីរសៀល គេឃើញស្ត្រីខាងលើ បានជិះម៉ូតូកង់៣ឥណ្ឌា ធ្វើដំណើរ ឡើងស្ពានជ្រោយចង្វារក្នុងទិសដៅពីលិចទៅកើត ។ នៅពេលឡើង បានបន្តិចដល់កំផែងគល់ស្ពាន ក៏បានឈប់ហើយចុះពីលើកង់៣ទាំងទឹកមុខ ស្រងូតស្រងាត់ ទាំងដៃកាន់ ទូរស័ព្ទ។ ខណ:នោះ នគរបាលក៏បានដេញហើយនាង ក៏បានដើរឡើង ទៅលើស្ពានទៅ។

តាមព័ត៌មានឲ្យដឹងទៀតថា នៅពេលស្ត្រីខាងលើ ដើរឡើង ទៅដល់កណ្តាលគាត់បានឈប់ និងអង្គុយយំ ហើយ នគរបាលក៏បានទៅឃាត់សួរនាំ តែគាត់ពុំឆ្លើយ ហើយ ក៏បានដើរចុះពីលើស្ពានមកត្រើយខាលិចវិញ។

យ៉ាងណាមិញបើទោះបី អ្នកព័ត៌មានបានដេញតាមសួរនាំ ស្ត្រីខាងលើក៏ដោយ តែគាត់មិននិយាយអ្វីទាំងអស់។ បន្ទាប់ពីភ្ញាក់ផ្អើល គេឃើញ បុរសម្នាក់ដែលគេអះអាងថា ប្តី ក៏បានដើរមកលើកកូនប្រុសបី ហើយធ្វើដំណើរ ឆ្ពោះទៅកាន់រថយន្តមួយគ្រឿង ។ នៅមុនឡើង រថយន្ត បុរសជាប្តីក៏បានឲ្យអ្នកយកព័ត៌មានដឹងថា ប្រពន្ធបានខឹងខ្លួន មានស្រីក៏បានធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនតែម្តង៕