ស្រី្តម្នាក់ក្រោកពីដំណេក រអ៊ូថា ៖ ចប់បាត់ អស់រលីង !! ភ្នំពេញ: ផ្ទះត្រៀមបើកហាងលក់ទូរស័ព្ទដៃមួយកន្លែង ទើបតែដឹកឥវ៉ាន់ ទូរស័ព្ទរៀបចូលទូ បាន២ថ្ងៃមិនទាន់ បើកសម្ភោធហាងផង ត្រូវបានជនសង្ស័យគាស់ហែកដំបូល ចូលលួចទូរស័ព្ទអស់ជាង៥០គ្រឿង សុទ្ធតែថ្មីទាំងអស់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅផ្ទះថ្មី មិនទាន់ដាក់យ៊ីហោ តាមមហាវិថីឈ្នះ ឈ្នះ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមការបំភ្លឺ ពីស្ត្រីឈ្មោះ ពៅ ម៉ាលី អាយុ៤៦ឆ្នាំ ជាម្ចាស់ហាង បានឲ្យដឹងថា ហាងទើបបើកការរៀបចំ ដាក់ឥវ៉ាន់ សម្ភារ: ទូស័ព្ទ ថ្មីៗ ចូលក្នុងទូ បាន២ថ្ងៃ ដើម្បីត្រៀមរៀបចំបើកសម្ភោធលក់ នៅថ្ងៃខាងមុខ ស្រាប់តែនៅព្រឹកថ្ងៃទី៣០នេះ ខណ:ដែលក្រុមគ្រួសារ ភ្ញាក់ពីដំណេក នៅបន្ទប់ផ្នែកខាងក្រោយ ចេញមកឃើញទ្វារចំហរ ដំបូលលើប្រហោងធ្លុង ចងខ្សែសំរ៉ូតចុះ ទូរស័ព្ទក្នុងទូរ សុទ្ធតែថ្មីៗ ក្នុងប្រអប់ ត្រូវបានជនសង្ស័យ លួចយក សរុបចំនួនជាង៥០គ្រឿង ទើបឆោឡោរាយការណ៍ ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យមើលផ្ទាល់តែម្តង៕
ប្រភព៖ FB