Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រដ្ឋបាលរាជធានីភ្នំពេញ សូមឲ្យ ខណ្ឌ សង្កាត់ ផ្តល់សេវាជូនប្រជាពលរដ្ឋ អោយដូចក្រុមហ៊ុន ឯកជននិង កន្លែងទទួលភ្លៀវចូលដើរកំសាន្តនានា ធ្វើឲ្យបានដាច់ខាត

ព័ត៌មាន

រដ្ឋបាលរាជធានីភ្នំពេញ សូមឲ្យ ខណ្ឌ សង្កាត់ ផ្តល់សេវាជូនប្រជាពលរដ្ឋ អោយដូចក្រុមហ៊ុន ឯកជននិង កន្លែងទទួលភ្លៀវចូលដើរកំសាន្តនានា ធ្វើឲ្យបានដាច់ខាត

By NCN Daily

August 01, 2019

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានជំរុញ អោយអាជ្ញាធរខណ្ឌសង្កាត់ត្រូវទទួល ប្រជាពលរដ្ឋក្នុង ការផ្តល់ សេវាផ្សេងៗជូនពួកគាត់អោយដូចក្រុមហ៊ុនឯកជននិងអោយបានដូចគេទទួលភ្លៀវចូលកន្លែងកំសាន្តនិងសប្បាយភាពនានាដើម្បីអោយសែវានេះកាន់តែល្អតាមគោលនយោបាយកំណែទម្រង់រដ្ឋបាលវិមជ្ជការនិងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។

នេះជាការជម្រុញរបស់ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់សខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការជំរុញយន្តការ នៃការផ្តល់សេវា សាធារណ:ជូនប្រជាពលរដ្ឋទាំងអង្គភាពច្រកចេញចូលតែមួយថ្នាក់រាជធានីថ្នាក់ខណ្ឌការិយាល័យច្រកចេញចូលតែមួយនិងថ្នាក់សង្កាត់ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ នៅរដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្តម ហួត ហៃ បានមានប្រសាសន៍លើកឡើងថាយន្តការ នៃការផ្តល់សេវាសាធារណ:ជូន ប្រជាពលរដ្ឋទាំងអង្គភាពច្រកចេញចូលតែមួយថ្នាក់រាជធានីថ្នាក់ខណ្ឌការិយាល័យច្រកចេញចូលតែមួយនិងថ្នាក់សង្កាត់ក្រុមបដិសណ្ឋារកិច្ចត្រូវតែធ្វើអោយកាន់តែល្អប្រសើរនិងមានប្រសិទ្ធភាពដើម្បីអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាលវិមជ្ជការនិងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបញ្ជាក់ទៀតថានាពេលនេះសេវាកម្មបំរើប្រជាពលរដ្ឋឃើញថាល្អប្រសើរហើយ។ប៉ុន្តែក៏នៅមានចំណុចខ្វះខាតខ្លះដែរដែលត្រូវអោយមន្ត្រីថ្នាក់ក្រោមជាតិរបស់យើងត្រូវបំពេញបន្ថែមមានន័យថាចំណុចល្អៗយើងបន្តធ្វើឯចំណុចមិនល្អត្រូវនាំគ្នាកែអោយល្អប្រសើរឡើង។ថ្នាក់ខណ្ឌសង្កាត់ត្រូវពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋអោយបានល្អជៀសវាងដាច់ខាតការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។“មើលយើងរៀបចំទទួលប្រជាពលរដ្ឋក្នុងការផ្តល់សេវានេះអោយដូចក្រុមហ៊ុនឯកជននិងអោយបានដូចគេទទួលភ្លៀវចូលកន្លែងកំសាន្តនិងកន្លែងសប្បាយ ធ្វើអោយបានឆាប់មានតម្លាភាពនិងមានប្រសិទ្ធភាព។

នៅថ្នាក់ខណ្ឌត្រូវជួយជម្រុញការងារនៃការផ្តល់សេវាដែលមិនទាន់ដើរត្រូវធ្វើអោយដើរជម្រុញប្រជាពលរដ្ឋអោយមកទទួលសេវា។អ្វីដែលសំខាន់គឺជៀសវាងមានបញ្ហារហូតដល់អង្គភាពACUចាត់វិធានការតាមច្បាប់។ឯកឧត្តមសូមអោយច្រកចេញចូលតែមួយភ្នំពេញពង្រឹងលើឯកសារថាតើដល់ណាហើយលឿនឬយឺតមានបញ្ហាអ្វីខ្លះពិសេសវិស័យដីធ្លីផ្ទះសំបែង។ សំខាន់ត្រូវរួសរាយរាក់ទាក់មានសុជីវធម៌ មិនរើសអើងអ្នកមា នអ្នកក្រហើយផ្ញើររបាយការណ៍អោយបានលឿនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអោយការងារ នេះបានលឿន ជូនប្រជាពលរដ្ឋ៕