Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​បាន​អំពាវនាវ​ឱ្យ​សិស្ស​ថ្នាក់​ទី​ ១២​ទាំងអស់​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​​សម្រាប់​ប្រឡងតាលសាលារៀងៗខ្លួន

ព័ត៌មាន

​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​បាន​អំពាវនាវ​ឱ្យ​សិស្ស​ថ្នាក់​ទី​ ១២​ទាំងអស់​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​​សម្រាប់​ប្រឡងតាលសាលារៀងៗខ្លួន

By Local

August 02, 2019

​នៅ​ថ្ងៃទី​ ​០២​ ​ខែ​ ​សីហា​ ​២០១៩​ ​នេះ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​បាន​អំពាវនាវ​ឱ្យ​សិស្សានុសិស្ស​ថ្នាក់​ទី​ ​១២​ ​ទាំងអស់​ ​ទៅ​ពិនិត្យ​បញ្ជី​បេក្ខភាព​ ​សម្រាប់​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ​នៅ​តាម​សា​លា​រៀង​ៗ​ខ្លួន​ ​។​

​បន្ទាប់ពី​ការ​ប្រឡង​ឆមាស​លើក​ទី​ ​២​ ​ត្រូវ​បាន​បញ្ចប់​ ​នៅ​វិទ្យាល័យ​នី​មួយ​ៗ​ទូទាំង​ប្រទេស​កម្ពុជា​ ​នា​ថ្ងៃសុក្រ​ ​២កើត​ ​ខែ​ស្រាពណ៍​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស​.​២៥៦៣នេះ​ ​បាន​ធ្វើការ​បិទផ្សាយ​បញ្ជី​បេក្ខភាព​ ​និង​បញ្ជី​លុប​បេក្ខភាព​សម្រាប់​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ​សម័យ​ប្រឡង​៖​ ​១៩​ ​សីហា​ ​២០១៩​ ​ខាងមុខ​ ​។​

សូមជម្រាប​ថា​ ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ២០១៩នេះ​ ​មាន​មណ្ឌល​ប្រឡង​សរុប២០២មណ្ឌល​ ​ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​ ​៧៥មណ្ឌល​ ​និង​វិទ្យាសាស្ត្រ​សង្គម១២៧មណ្ឌល​ ​មាន​ ​៤៨០៩បន្ទប់​ ​បេក្ខជន​ប្រឡង​សរុប១១៩២១៧នាក់​ ​ស្រី៦១០៣១នាក់​ ​ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន៤៥៤១៤នាក់​ ​ស្រី២៥៥២៦នាក់​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម៧៣៨០៣នាក់​ ​ស្រី៣៥៥០៥នាក់​ ​(​ទិន្នន័យ​បណ្ដោះអាសន្ន​)​ ​៕​