Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អាជ្ញាធរឥណ្ឌូណេស៊ី បានប្រកាសអាសន្ន ដល់ប្រជាពលរដ្ឋរបស់ខ្លួនអំពីរលកយក្សស៊ូណាមិ

ព័ត៌មាន

អាជ្ញាធរឥណ្ឌូណេស៊ី បានប្រកាសអាសន្ន ដល់ប្រជាពលរដ្ឋរបស់ខ្លួនអំពីរលកយក្សស៊ូណាមិ

By Local

August 03, 2019

ប្រទេសឥណ្ឌូណេស៊ី ៖កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ មាន គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.០រ៉ិចទ័រ បានកើតមានឡើងនៅដែនសមុទ្រ នៃកោះស៊ូម៉ាត្រា របស់ប្រទេសឥណ្ឌូណេស៊ី ដែលអាចបង្កឲ្យកើតមានរលកយក្សស៊ូណាមិ នេះបេីយោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia ។

ក្នុង នោះដែរ អាជ្ញាធរឥណ្ឌូណេស៊ី បានចេញសារព្រមានដល់ ប្រជាជន ឲ្យមានការប្រុងប្រយ័ត្នពីរលកយក្សស៊ូណាមិ ដែលអាចត្រូវបានបង្កឡើង។ សូមជម្រាបផងដែរថាហេតុការណ៍រញ្ជួយផែនដីខាងលើបានកើតឡើងនៅជម្រៅ៥៩គីឡូម៉ែត្រក្រោមផ្ទៃសមុទ្រចម្ងាយប្រមាណជាង២២០គីឡូម៉ែត្រពីទីក្រុង Teluk Betung លើកោះស៊ូម៉ាត្រា ដែលបង្កឲ្យមានការតក់ស្លុតជា ខ្លាំងពីសំណាក់មនុស្សម្នា នៅតាមតំបន់ដែលទទួលរងឥទ្ធិពលនេះ

បេីយោងតាមប្រភពព័ត៌មានពីអង្គភាពTVFB ដែលបានធ្វេីការចុះផ្សាយនៅថ្ងៃនេះ ។ សូមជម្រាបផងដែរថា ចំពោះចំនួនមនុស្សរងគ្រោះនិង ទំហំខូចខាតនៃហេតុការណ៏ខាងលេីនេះនៅមិនទាន់មានសេចក្តីរាយការណ៏បញ្ជាក់ច្បាស់នៅឡេីយនោះទេ។ រាល់ព័ត៌មានបន្ថែមពីហេតុការណ៏ខាងលើនេះក្រុមការងារយើងខ្ញុំនឹងជម្រាបជូន ប្រិយមិត្តជាបន្តទៀតនៅពេលក្រោយ ៕