កំពង់ធំ៖ ឆ្លើយតបនឹងសំណូមពររបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកកំពង់ស្វាយ និងស្រុកប្រាសាទ សំបូរ នារសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៩នេះ លោក ហ៊ុយ សាវឿន ហៅឌេល ជាសប្បុរជន នឹងជាប្រធានអ្នកតំណាងបញ្ជាទិញសំលៀកបំពាក់ នឹងជាប្រធានគ្រប់គ្រង់គុណភាពរបស់ ក្រុមហ៊ុន Matalan uk Retailer ប្រចាំប្រទេសកម្ពុជា និងភរិយា បានឧបត្ថម្ភនូវ ម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនព្រីន ក្នុងមួយ ស្រុកទទួលបានចំនួន ០១គ្រឿង និងម៉ាស៊ីនព្រីនធ័រគូល័រចំនួន ០១គ្រឿង ព្រមទាំង សម្លៀកបំពាក់ ដេកយប់ក្នុង១នាក់ទទួលបានមួយកំប្លេរ បានជូនដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងទាំងពីស្រុក នៅខេត្តកំពង់ធំ ។
កម្មវិធីឧបត្ថម្ភកុំព្យូទ័រ និងម៉ាស៊ីនព្រីន ដែលធ្វើឡើងនៅអង្គភាពតំបន់សឹករងស្រុកប្រាសាទរសំបូរ និងស្រុក កំពង់ស្វាយ ដែលមានការចូលរួមពីលោក អិន ប៉ូ មេបញ្ជាការងសឹកតំបន់ស្រុកប្រាសាទសំបូរ លោក សាន រិន មេបញ្ជាការតំបន់រប្រតិបត្តិការងសឹក ស្រុកកំពង់ស្វាយ និងលោក ហ៊ុយ សាវឿន ហៅឌេល ជាសប្បុរជន នឹងជាប្រធានអ្នកតំណាងបញ្ជាទិញសំលៀកបំពាក់ នឹងជាប្រធានគ្រប់ គ្រង់គុណ ភាពរបស់ ក្រុមហ៊ុន Matalan uk Retailer ប្រចាំប្រទេសកម្ពុជា ព្រមទាំងនាយទាហានច្រើនរូបផងដែរ ។
លោក ហ៊ុយ សាវឿន ហៅឌេល មានប្រសាសន៍ថាលោកពិតជាមានការីករាយជាខ្លំាង ដែលបានរួមចំ ណែក ចែករំឡែកនូវ កុំព្យូរទ័ និងម៉ាស៊ីនព្រីន ដល់អង្គភាពតំបន់ប្រតិបត្តិការផ្នែករងសឹកស្រុកប្រាសាទ សំបូរ និងស្រុកកំពង់ស្វាយ នេះគឺជាការួមចំណែក មួយ ដើម្បីបងប្អូនមានភាព ងាយស្រួលធ្វើការងារ ពិសេសការងារផ្នែករដ្ឋបាល ។
លោកបន្ថែមទៀតថា មិនថាតែអង្គភាពតំបន់សឹករង គឺនៅតាមស្ថានប័ននានា បានជួយជាច្រើន ទោះបីតិច ក្តីច្រើនក្តីក៏ដោយគឺលោកតែងតែជួយរហូតមក អ្វីទាំងនេះគឺដើម្បីរួមចំណែកការអភិវឌ្ឍន៍ សង្គមជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ម្យ៉ាងទៀតអ្វីដែលលោកតែងតែធ្វើនេះគឺមិនចង់បានអ្វីក្រៅពីទឹកចិត្ត រួម ចំណែកក្នុងសង្គម និងសហការគ្នាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឲ្យមានភាពរីកចម្រើនរុងរឿង ក្រោមការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ឲ្យកាន់តែប្រសើរឡើង ។ ហេតុដូច្នេះហើយ យើងមានក្ដីសង្ឍឹមថា តាមរយៈការរួមចំណែកឧបត្ថម្ភ និងអាចជូយក្នុងដំណើរការងាររបស់បងប្អូន ឲ្យកាន់តែមានភាពងាយស្រួល បន្ថែមទៀត»។
លោក អិន បូ មេបញ្ជាការតំបន់រងសឹកប្រាសាទសំបូរ និងលោក សាន រិន មេបញ្ជាការតំបន់រងសឹក ស្រុកកំពងស្វាយ ក៏ដូចជាទាហានទាំងអស់ បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់លោក ហ៊ុយ សាវឿន ឌេល ដែលបានឧបត្ថម្ភនូវកុំព្យូរទ័រ និងម៉ាស៊ីន ខោអាវដេកយប់ ដល់អង្គភាពរបស់ពួគយើង និងធ្វើការគាំនូវសកម្មភាពដ៏ប្រសើរ ក្នុងឆន្ទះរួមគ្នា អភិវឌ្ឍន៍ និងការថែរក្សាសន្តិភាពក្រោមការ ដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ជាចុងបញ្ចប់នេះ យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធិពរជ័យ សិរី មង្គល វិបុលសុខ គ្រប់ប្រការចូលកើតមានដល់លោក ហ៊ុយ សាវឿន ហៅឌេល និងក្រុមគ្រួសារ ។
ក្នុងពិធីឧបត្ថម្ភនោះដែរ លោក អិន បូ មេបញ្ជាការរងសឹងស្រុកប្រាសាទសំបូរ និងលោក សាន រិន មេបញ្ជាការរងសឹកស្រុកកំពង់ស្វាយ ក៏បានប្រគល់ នូវលិខិតថ្លែងអំណរគុណជូនដល់លោក ទុកជាអនុស្សាវរីយ៍សម្រាប់រូបលោក និងក្រុមគ្រួសារផងដែរ ៕