ខេត្តបាត់ដំបង៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា៖នៅព្រឹកថ្ងៃ ច័ន្ទ ៥ទី ៥ ខែ សីហា ឆ្នាំ២០១៩ នេះស្ថានភាពជំនន់ទឹកភ្លៀងកំពុងលិចលង់នៅក្នុងភូមិសាស្ត្រកំពុងបង្កនូវការលិចលង់ ផលដំណាំផ្លូវធ្វើដំណើរ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនពិសេសក្នុងឃុំតាតោកស្រុកសំឡូត ខេត្តបាត់ដំបង ។
ទឹកជំនន់នាពេលនេះកំពុងបង្កនូវការលិចលង់ ផលដំណាំ ផ្លូវធ្វើដំណើរ និងលំនៅដ្ឋាន ប្រជាពលរដ្ឋមួយចំនួនពិសេសក្នុងឃុំតាតោក ស្រុកសំឡូត និងឃុំផ្សេងទៀតនៅរ៉បស្ទឹងក្រញូង ស្រុកសំឡូត ។ ក្នុងលក្ខណ:បែបនេះគឺជាក្តីបារម្មណ៍ប្រសិនបើស្ថានភាពអាកាសធាតុនៅតែបន្តមានភ្លៀងធ្លាក់ជាបន្តទៀតនោះ។
ផ្អែកតាមទិដ្ឋភាពបែបនេះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាលដំបង ស្នើដល់មន្ត្រីនគរបាលជាតិ ដែលឈរជើងនៅមូលដ្ឋាននោះត្រូវត្រៀមលក្ខណ: មធ្យោបាយ សម្ភារ:ដើម្បីចេញអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ សត្វពាហន:ទៅកាន់ទីសុវត្ថិភាពនិងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា៕(រូបភាពវរ:ព្រំដែនគោក៣១០និងក្រុមប្រតិកម្មរហ័ស)
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង