Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ប្រជាពលរដ្ឋ ប្រទះឃើញកេសគ្រាប់កាំភ្លើង ចំនួន៥៤កេះ នៅស្រុកភ្នំព្រឹក

ព័ត៌មាន

ប្រជាពលរដ្ឋ ប្រទះឃើញកេសគ្រាប់កាំភ្លើង ចំនួន៥៤កេះ នៅស្រុកភ្នំព្រឹក

By NCN Daily

August 05, 2019

( ខេត្តបាត់ដំបង) ៖ មានករណីប្រជាពលរដ្ឋម្នាក់ បានប្រទះឃើញគ្រាប់៥៤កេះ នៅក្នុងដីចម្ការរបស់ខ្លួន នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១១និង៥០នាទីព្រឹក ស្ថិត ក្នុងក្រុមទី០៣ ភូមិ អូរ ឃុំ ពេជ្រចិន្តា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង។

ក្រោយទទួលបានព័ត៌មាននេះភ្លាម នគរបាលនៃអធិ​ការដ្ឋាននគរបាលស្រុកភ្នំព្រឹក​ដឹកនាំដោយលោក​វរសេនីយ៍ទោ​ សារ៉េត​ វិសេដ្ឋ​ បានជីកគាស់​ក្នុងដីព្រៃមួយកន្លែងក្បែរអូរព្រំដែន​ក្នុងចំ​ណុច 39TV 163​635​ស្ថិត ក្នុងក្រុមទី០៣ ភូមិ អូរ ឃុំ ពេជ្រចិន្តា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង គ្រាដែល​ប្រជាពលរដ្ឋកាប់គាស់ដីធ្វើចំការ​បានប្រទះឃើញកេសដែកដែលសង្ស័យ​ថាជាកេសគ្រាប់កាំភ្លើង។ ក្នុងសកម្មភាពគាស់កកាយដីនេះបានរកឃើញ យុទ្ឋភ័ណ្ឌជាសំណល់ពីសង្គ្រាមមានគ្រាប់កាំភ្លើងចំរុះចំនួន ៥៤កេសដែលក្នុងនោះមាន៖ គ្រាប់កាំភ្លើងប្រភេទ​ RPK ចំនួន ០៩កេស គ្រាប់កាំភ្លើងប្រភេទ​ AK47 ចំនួន ០១កេស គ្រាប់កាំភ្លើងប្រភេទ​ 12,7 ចំនួន ៤៤កេស ក្រៅពីនោះមានគ្រាប់កាំភ្លើងជាច្រើនប្រភេទទៀតនៅក្នុងរណ្តៅដី​ជ្រៅ ដែលសមត្ថកិច្ចនគរបាល​មិនអាចជីកគាស់ដោយដៃ​ទទេ និងមិនមានលក្ខណ:​បច្ចេកទេសជំនាញច្បាស់លាស់ តែនគរបាល​បានដាក់ខ្សែបម្រាមហាមប៉ះពាល់​ និងបានរាយការណ៍ជូនទៅអង្គភាពកម្ចាត់ម៉ីនកម្ពុជា​ CMAC ដើម្បីបន្តរុករកតាមជំនាញ ។

លោកវរសេនី​យ៍​ទោ​ សារ៉េត​ វិសេដ្ឋ​ អធិការនគរ​បាលស្រុកភ្នំព្រឹក​ បានបញ្ជាក់ថា​ យុទ្ឋភ័ណ្ឌ​ទាំង​៥៤កេសនេះ​ ស្ថិតនៅក្នុងដីយូរហើយ​ ដែលទំនងក្នុងអំឡុងពេលនៃសម័យសង្គ្រាមបង្ហូរ​ឈា​ម​​ពីអតីតកាល​ ហើយទីតាំងនេះស្ថិតនៅកៀក​បំផុតពីខ្សែបន្ទាត់ព្រំដែនកម្ពុជា​ ថៃ​ ។ លោកបន្តថា​ តាម​ប្រភពពីបងប្អូន(អតីតជាទាហ៊ាន)​ ដែលរស់នៅទីនេះពីពេលមុនធ្លាប់បាននិយាយថា​ មានទីកន្លែងផ្សេងទៀតក្នុងភូមិសាស្រ្តជាប់ព្រំដែន​ ជាចំណុចលាក់កប់យុទ្ឋភ័ណ្ឌពីអតិតកាល​ហើយ រហូតមកដល់ពេលនេះ​ មិនអាចនៅចាំទីកន្លែងនោះដោយជាក់លាក់បានទេ​ ។

ទោះជាយ៉ាងណាក៏ដោយ​ យុទ្ឋភ័ណ្ឌជាគ្រាប់កាំភ្លើងចំរុះទាំងនេះ​ មានតែគ្រាប់ប្រភេទ​12,7​ប៉ុណ្ណោះដែល​ អាចនៅប្រើ​ប្រាស់បានខ្លះ​ ឯគ្រាប់កាំភ្លើងផ្សេងពីនេះមានសភាពពុកផុយប្រើការលែងបានទៅហើយ៕