Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ប្រុងប្រយ័ត្ន!! ទឹកហូរច្រោះបាក់ក្បាលស្ពានអូរគគីតាមផ្លូវជាតិលេខ៤

ព័ត៌មាន

ប្រុងប្រយ័ត្ន!! ទឹកហូរច្រោះបាក់ក្បាលស្ពានអូរគគីតាមផ្លូវជាតិលេខ៤

By NCN Daily

August 05, 2019

ព្រះសីហនុ: នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ចំណុចស្ពានអូរគគី ព្រំប្រទល់ខេត្តកំពង់ស្ពឺ និង ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត ១០៦ទៅ១០៧ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

មានករណីទឹកហូរច្រោះបាក់ក្បាលស្ពានកើតឡើង បណ្តាលឲ្យបាក់ស្រុតក្បាលស្ពានខាងផ្នែកខាងជើង ធ្លាក់បង្កាន់ដៃស្ពានប្រវែង ២ម៉ែតចុះទៅក្រោម និងស៊ីរូងដីចូលទៅទ្រូងផ្លូវប្រហែល ១ម៉ែត្រ បច្ចុប្បន្ន កម្លាំងអាវុធហត្ថស្រុក សហការជាមួយប៉ូលិសសម្រួលលចរាចរណ៍ ដោយអនុញ្ញាតិ ឲ្យចរាចរណ៍ ម្តងម្ខាង៕