Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អត់ឈ្មោះដាក់មែន!!!! រដ្ឋបាល​ក្រុង​ព្រះសីហនុ ចុះ​រុះរើផ្លាក​ដែលសរសេរ​ខុសបច្ចេក​ទេស​ ដោយ​ប្រើពាក្យ​ថា «ពិធី​ជប់លៀង​របស់​រដ្ឋ»

ព័ត៌មាន

អត់ឈ្មោះដាក់មែន!!!! រដ្ឋបាល​ក្រុង​ព្រះសីហនុ ចុះ​រុះរើផ្លាក​ដែលសរសេរ​ខុសបច្ចេក​ទេស​ ដោយ​ប្រើពាក្យ​ថា «ពិធី​ជប់លៀង​របស់​រដ្ឋ»

By NCN Daily

August 05, 2019

ព្រះសីហនុ៖ រដ្ឋបាល​ក្រុង​ព្រះសីហនុ និង​មន្ទីរវប្បធម៌ នៅ​ព្រឹក​ថ្ងៃទី ៥ ខែសីហា ២០១៩នេះ បានចុះ​រុះរើផ្លាក​ដែលសរសេរ​ខុសបច្ចេក​ទេស​ ដោយ​ប្រើពាក្យ​ថា «ពិធី​ជប់លៀង​របស់​រដ្ឋ» ស្ថិត​នៅ​ភូមិ ២ សង្កាត់​ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

មន្ដ្រី​រដ្ឋបាល​ក្រុង​ព្រះ​សីហនុ​ទទួល​បន្ទុក​រដ្ឋបាល​សាធារណៈ​ ​និង​បរិស្ថាន​ បានឲ្យដឹងថា ការលើក​ផ្លាក​យីហោណាមួយ ដោយ​សរសេរ​អក្សរខ្មែរ​មិនត្រឹមត្រូវ ដូចជា ដាក់អក្សរខ្មែរ​នៅក្រោម​ អក្សរ​បរទេស ឬ​ការ​សរសេរ​ពាក្យ​មិនត្រឹមត្រូវ​ណាមួយ​នោះ គឺជា​ការ​ខុស​នឹង​ច្បាប់​របស់​កម្ពុជា។ ដូច្នេះ​ហើយ​ សមត្ថកិច្ច​បាន​ចុះ​មក​ណែនាំ​ហាងចិន​មួយ​កន្លែង ដែល​បាន​ប្រើប្រាស់​ពាក្យ​ខ្មែរ​មិនត្រឹមត្រូវ ដោយប្រើប្រាស់​ពាក្យ​ថា «ពិធីជប់លៀង​របស់​រដ្ឋ»។

ចំពោះ​ហាង​នេះ ភ្លាមៗ​សមត្ថកិច្ច​បាន​ធ្វើ​កំណត់​ហេតុ​ និង​ណែនាំ​ដល់​ម្ចាស់​ហាង​ឲ្យ​រុះរើ​យីហោ​របស់​ខ្លួន ក្នុង​រយៈពេល​មួយ​សប្ដាហ៍ ដោយ​អំឡុងពេល​ធ្វើ​ផ្លាក​ថ្មីមិនទាន់ គឺ​អាច​យក​ក្រណាត់​ក្រហម​​គ្រប​ពី​លើ​ផ្លាក​សិន។ ប៉ុន្ដែ​ប្រសិន​បើ​មិនអនុវត្តន៍​តាម​ សមត្ថកិច្ច​នឹង​ចុះរុះរើ​ផ្ទាល់តែ​ម្ដង។ លោក លឹម ភត្រី និយាយ៕