នៅពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹតស្ដីពី ប្រតិទិនឈប់សម្រាក់ការងាររបស់ មន្រ្ដីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០។ ក្នុងនោះថ្ងៃឈប់សម្រាកត្រូវបានកាត់បន្ថយចំនួន ៦ថ្ងៃ ធៀបនឹងប្រតិទិនឆ្នាំចាស់។ ប៉ុន្ដែក្នុងនោះបានបង្កើនថ្ងៃឈប់សម្រាក់ចំនួន១ថ្ងៃបន្ថែម សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពោលមានចំនួន ៤ ថ្ងៃ គឺថ្ងៃ១៣-១៤-១៥-១៦ ខែមេសា ។
សម្រាប់ ពិធីបុណ្យដែលត្រូវកាត់បន្ថយនូវថ្ងៃឈប់សម្រាកមាន៖ បុណ្យចម្រើនព្រះជនព្រះមហាក្សត្រ ត្រូវបានកាត់បន្ថយថ្ងៃឈប់សម្រាក់ចំនួន ២ថ្ងៃចេញ ក្នុងនោះនៅសល់ថ្ងៃឈប់សម្រាក ១ ថ្ងៃប៉ុណ្ណោះ គឺថ្ងៃ ១៤ ខែឧសភា។
ហើយចំពោះថ្ងៃ បុណ្យមួយចំនួនទៀតដូចជា មាឃបូជា, ទិវានៃការចងចាំ ២០ឧសភា, ទិវាកុមារអន្តរជាតិ ១មិថុនា, ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា និងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ គឺត្រូវបានលុបចេញពីប្រតិទិនឈប់សម្រាកហើយ៕