Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ករណីទឹកហូរច្រោះ បាក់ក្បាលស្ពានអូគគីរ អាជ្ញាធរបានចុះត្រួតពិនិត្យនឹងជួសជុល អោយប្រើប្រាស់ជាបណ្តោះអាសន្ន

ព័ត៌មាន

ករណីទឹកហូរច្រោះ បាក់ក្បាលស្ពានអូគគីរ អាជ្ញាធរបានចុះត្រួតពិនិត្យនឹងជួសជុល អោយប្រើប្រាស់ជាបណ្តោះអាសន្ន

By Local

August 06, 2019

កំពង់ស្ពឺ: នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារក្រសួងសាធារណ:ការ និងដឹកជញ្ជូន សហការជាមួយ គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា បានចុះពិនិត្យការជួសជុលបន្ទាន់ ត្រង់ចំណុចស្ពានអូគគីរ ព្រំប្រទល់ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រ ១០៦-១០៧ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានករណីទឹកហូរច្រោះ បាក់ក្បាលស្ពានផ្នែកខាងជើង និងស៊ីរូងដីចូលទ្រូងផ្លូវប្រវែង១ម៉ែត្រ ដើម្បីទប់ស្កាត់ការកើតមានគ្រោះថ្នាក់ជាយថាហេតុ ជាពិសេសការពារសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរឆ្លងកាត់ ។

ចរាចរណ៍ផ្លូវជាតិលេខ៤ ចាប់ពីព្រំប្រទល់ ខេត្តកំពង់ស្ពឺ ដំណើរការជាធម្មតា តែសូមអ្នកបើកបរយោគយល់ បន្ថយលឿន ត្រង់ចំណុចនេះ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ជូនពរសំណាងល្អ និងមានសុវត្ថិភាពពេលបើកបរ៕