Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មកស្គាល់ប្រវត្ត និងមុខរបស់លោក វ៉ាន់ឌី កាអុន ដែលជាកវីនិពន្ធដ៏ពូកែនាសម័យមុន

ព័ត៌មាន

មកស្គាល់ប្រវត្ត និងមុខរបស់លោក វ៉ាន់ឌី កាអុន ដែលជាកវីនិពន្ធដ៏ពូកែនាសម័យមុន

By Local

August 07, 2019

លោក វ៉ាន់ឌី កាអុន ជាអ្នកស្រាវជ្រាវ និងអ្នកនិពន្ធខ្មែរម្នាក់ដែលបានលះបង់ពេលវេលានៃជីវិតរបស់លោកដើម្បីសរសេរស្នាដៃប្រវត្តិសាស្ត្រអក្សរសិល្ប៍ខ្មែរ-បារាំងសង្គមសាស្ត្រ និងទស្សនវិជ្ជា។

លោក វ៉ាន់ឌី កាអុន បានប្រើចុងប៉ាកកាដ៏មានកម្លាំងរបស់លោកចែងចារ និងចងក្រងរឿងរ៉ាវសង្គមប្រវត្តិ ចែកចាយជាទស្សនទានដ៏ថ្លៃថ្លាដល់មជ្ឈដ្ឋានសង្គមខ្មែរដែលបានឆ្លងកាត់គន្លងប្រវត្តិសាស្ត្រ ឬឆ្លងកាត់ក្តីដែរតែពុំទាន់បានយល់ជ្រួតជ្រាបឱ្យបានដល់ទីជម្រៅ។

ចំពោះផ្នែកអក្សរសិល្ប៍លោកបានសរសេររឿងនិទានខ្មែរបកប្រែសិក្សាវិភាគពិសេសលោកបានលើកយកអក្សរសិល្ប៍បារាំងធំៗមកវិភាគ និងផ្សាយជាភាសាជាតិយើងតាមវិទ្យុដើម្បីជាប្រយោជន៍ដល់ជនានុជនខ្មែរ។ សៀវភៅ ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា ជាការស្រាវជ្រាវថ្មីមួយទៀតរបស់លោកដែលអាចជាប្រយោជន៍ច្រើនដល់សិក្ខាជនទាំងឡាយដែលចាប់ចិត្ត នឹងវិស័យស្វែងរកការពិតនៃទស្សនវិជ្ជា ។

លោក វ៉ានឌី កាអុន កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤២ នៅភ្នំពេញ។ លោកបានបំពេញវិជ្ជានៅបឋមសិក្សានិងមធ្យមសិក្សាក្នុងក្រុងភ្នំពេញ។ បន្ទាប់ពីបានប្រឡងជាប់មធ្យមសិក្សាប័ត្រលោកបានចូលរៀននៅមហាវិទ្យា ល័យគរុកោសល្យហើយបានទទួលតំណែងជាសាស្ត្រាចារ្យភាសាបារាំងនៅអនុវិទ្យាល័យព្រៃនប់ក្នុងខេត្តកំពត ។

នៅឆ្នាំ១៩៦៨ លោកបានមកធ្វើការជាអ្នកនិពន្ធកាសែតភាសាបារាំង Cambodge ក្រោមការដឹកនាំដោយ លោក ចៅ សេង ជាឥស្សរជន និងរដ្ឋមន្ត្រីមានឥទ្ធិពលរបស់សម្តេច សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយម។ នៅក្នុងឆ្នាំដដែលនេះលោកទទួលតួនាទីជាចាងហ្វាងរងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP) ។ នៅ១៩៦៩ លោកបានទទួលតំណែងជាលេខាធិការនៃកិច្ចការនយោបាយនៅក្រសួងអប់រំជាតិ ។

នៅឆ្នាំដដែលលោកបានសហការជាមួយមិត្តដែលមានជំហរនិងគំនិតនយោបាយដូចគ្នាបង្កើតកាសែតភាសា បារាំង មួយមានឈ្មោះថា Le Courrier Phnompenhnois ។ នៅឆ្នាំ១៩៧០ លោកបានទទួលការតែងតាំង ជា ចាង ហ្វាង នៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP) ជាចាងហ្វាងរងព្រឹត្តប័ត្រចតុមុខ និងជាទីប្រឹក្សាកាសែត មហាជន​។ ទន្ទឹមនឹងមុខងារទាំងនេះលោកបង្រៀនទស្សនវិជ្ជានៅវិទ្យាល័យធំៗពីរនៅក្រុងភ្នំពេញ។

លោកបានមកបន្តវិជ្ជាផ្នែកឧត្តមសិក្សានៅប្រទេសបារាំងនៅឆ្នាំ១៩៧២ ហើយបានត្រឡប់ទៅភ្នំពេញវិញនៅឆ្នាំ១៩៧៤។ លោកបានបន្តការស្រាវជ្រាវរហូតដល់ឆ្នាំ១៩៧៥ ដោយបានបោះពុម្ពផ្សាយនូវសិក្សាកថាមួយចំនួន ។

ប្រភព៖ knowledgecambodia.com