តារាកីឡាកាស និងសម្ដែង The Rock បានធ្វើការប្រកាសជាសាធារណៈថា រូបលោកបាន ចូលនិវត្ត ពីវិស័យកីឡាកាស ។ តារាសម្ដែងវ័យ ៤៧ ឆ្នាំរូបនេះ ដែលបច្ចុប្បន្នកំពុងមមាញឹកផ្សព្វផ្សាយខ្សែភាពយន្តថ្មី “Fast & Furious Presents: Hobbs & Shaw” របស់លោក ថ្មីៗនេះ ត្រូវបានជាប់ឈ្មោះជាតារាសម្ដែង ដែលមានតម្លៃ ខ្លួនច្រើនជាងគេប្រចាំឆ្នាំ ២០១៩ ដោយ Forbes ក្នុងតម្លៃ ១២៤ លានដុល្លារ ។
ជាមួយគ្នានេះដែរ អំឡុងពេលធ្វើកិច្ចសម្ភាសជាមួយ Kelly និង Ryan ម្ចាស់ពានរង្វាន់ WWE ៨ ដងរូបនេះបានប្រកាសថា «ខ្ញុំនឹកកីឡាកាសណាស់ ។ ខ្ញុំស្រឡាញ់កីឡាកាស ។ ខ្ញុំចូលនិវត្តពីវិស័យមួយនេះស្ងាត់ៗ ព្រោះថាខ្ញុំសំណាងដែលឥឡូវបានការងារដ៏អស្ចារ្យ និង ជាអ្វីដែលខ្ញុំចង់ធ្វើ» ។
Dwayne Johnson ដែលគ្រប់គ្នាស្គាល់ថាជា The Rock នោះ បានប្រកាសចូលនិវដ្តពីវិស័យកីឡាកាសជាផ្លូវការ ដោយផ្ដោតសំខាន់តែលើអាជីពជាតារាសម្ដែងវិញ ៕
ដក់ស្រង់ពីប្រជាប្រិយ កែសម្រួលដោយ NCNDaily